(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ៧៨នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី មជ្ឈមណ្ឌលព័ត៌មាន និងការអប់រំផ្នែកសុខភាពនៃប្រទេសឡាវ នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះមាន គឺសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ៤៩ករណី។ សម្រាប់របាយការណ៍ថ្ងៃដដែលនេះ ឡាវបានរាយការណ៍ថា មានអ្នកជំងឺស្លាប់ថ្មី ដោយសារ COVID-19 ចំនួន២នាក់។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ២០៩,៣២១នាក់ ក្នុងនោះស្លាប់ ៧៥៤នាក់៕