(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,៦៥១ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ រួមជាមួយករណីស្លាប់ថ្មីចំនួន១ករណី ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២៤២,៨៨៤ករណី ក្នុងនោះស្លាប់ ១,៣៦៣នាក់៕