(ប៉េកាំង)៖ ថ្ងៃទី១៦ ខែឧសភា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានធ្វើកិច្ចជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក Bak Jin រដ្ឋមន្រ្តីក្រសួងការបរទេសថ្មីរបស់កូរ៉េខាងត្បូង។ លោក Wang Yi សង្ឃឹមថា ប្រទេសចិននិងកូរ៉េខាងត្បូងឈរលើចំណុចចាប់ផ្តើមថ្មី ប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវ បង្កើតរយៈពេល៣០ឆ្នាំថ្មីទៀត នៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Wang Yi បានលើកឡើងនូវ «ការបង្កើនចំនួន៤» នៃទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងជំហានបន្ទាប់៖ ទី១ គឺបង្កើនការប្រាស្រ័យទាក់ទងនិងការសម្របសម្រួល ពង្រឹងមូលដ្ឋាននៃទំនុកចិត្តគ្នា, ទី២គឺបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នា ពួតដៃគ្នាក្នុងការអភិវឌ្ឍនិងការស្តារឡើងវិញ, ទី៣ គឺបង្កើនការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិ ជំរុញការតភ្ជាប់ដួងចិត្តរវាងប្រជាជន, ទី៤ គឺត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគាំពារស្ថិរភាពក្នុងតំបន់។

ជាការឆ្លើយតប លោក Bak Jin បានថ្លែងថា កូរ៉េខាងត្បូងយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយចិន ហើយរីករាយឈរលើស្មារតីអំពី ការគោរពគ្នាទៅវិញទៅមកនិង ការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីកសាងទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ និងល្អពេញលេញជាមួយប្រទេសចិន៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន