(ប៉េកាំង)៖ ថ្ងៃទី១៨ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានតបសំបុត្រទៅឱ្យ អ្នកប្រាជ្ញវ័យក្មេងរបស់សាកលវិទ្យាល័យ Nanjing ដែលបញ្ចប់ការសិក្សានៅបរទេស ត្រឡប់មកមាតុប្រទេសវិញ។

លោក Xi Jinping បានថ្លែងក្នុងសំបុត្រថា «ពេលបានដឹងថា លោកអ្នកបានចាត់ទុកអ្នកវិទ្យាសាស្ត្រជំនាន់ចាស់ជាគំរូ ពេលបញ្ចប់ការសិក្សានៅក្រៅប្រទេស ក៏ត្រឡប់មកមាតុប្រទេសវិញ ដើម្បីបម្រើប្រជាជននិងមាតុប្រទេស ហើយទទួលបានលទ្ធផលជាផ្លែផ្កា ខ្ញុំស្ងប់ចិត្តណាស់។ ឆ្លៀតឱកាសខួប ១២០ ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យ Nanjing សូមចូលរួមអបអរយ៉ាងកក់ក្ដៅ និងសួរសុខទុក្ខយ៉ាងស្មោះចំពោះអស់លោកអ្នក! សង្ឃឹមថាអ្នកទាំងឡាយ អាចបង្កើតលទ្ធផលថ្មីក្នុងការជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយភាពឯករាជ្យម្ចាស់ការ ដើម្បីធ្វើជាគំរូក្នុងការពង្រឹង ទំនុកចិត្តវប្បធម៌ចិន៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន