(ប៉េកាំង)៖ ថ្ងៃទី២២ ខែឧសភា មហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៥ បានបើកធ្វើនៅក្រុងហ្សឺណែវនៃប្រទេសស្វីស នេះគឺជាកិច្ចប្រជុំទល់មុខជាលើកដំបូង របស់អង្គការសុខភាពពិភពលោក បន្ទាប់ពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំមក។

ពេលថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាត លោក តេដ្រូស អគ្គនាយកអង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ថា «ការរីករាលដាលនៃជំងឺកូវីដ១៩ នឹងមិនបញ្ចប់នៅតំបន់ណាមួយនោះទេ ទាល់តែវាបានបញ្ចប់ នៅគ្រប់ទីកន្លែងលើពិភពលោក»។ លោកតេដ្រូសបានថ្លែងថា បណ្តាប្រទេសនានាគួរសម្រេចក្នុងពេលឆាប់ៗ នូវគោលដៅចាក់វ៉ាក់សាំងឱ្យបាន៧០% ដែលកំណត់ដោយអង្គការសុខភាពពិភពលោក ក្នុងពេលជាមួយគ្នានេះ ត្រូវផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំង ជូនបុគ្គលិកសុខាភិបាលទាំងអស់ មនុស្សមានអាយុលើសពី៦០ឆ្នាំ និងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ផ្សេងទៀត៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន