(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៣៤៤ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ៣១៦ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Vĩnh Phúc មានចំនួន ៩៤ករណី និងខេត្ត Bắc Ninh ចំនួន៩០ករណី។

ក្នុងរបាយការណ៍ថ្ងៃពុធនះវៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីចំនួន ២នាក់ទៀតផងដែរ។

គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧១២,៧៣៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៤១៤,៨៦២នាក់ និងស្លាប់សរុបចំនួន ៤៣,០៧៨នាក់៕