(ដាវ៉ូស)៖ អគ្គនាយកវិទ្យាស្ថាន Royal United Services ដែលជាអ្នកគិតគូរផ្នែកការពារ និងសន្តិសុខរបស់ចក្រភពអង់គ្លេសបាននិយាយថា ការចោទប្រកាន់ថា លោកខាងលិចមានស្តង់ដារពីរលើវិធីសាស្រ្តដោយស្រាយជម្លោះអ៊ុយក្រែន និងលំហូរជនភៀស បើប្រៀបធៀបទៅនឹងជម្លោះនៅកន្លែងផ្សេងទៀតក្នុងពិភពលោក គឺមានភាពយុត្តិធម៌។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

លោកស្រី Karin von បានថ្លែងបែបនេះក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅថ្ងៃពុធសប្តាហ៍នេះ ដោយលោកស្រីបានលើកឡើងថា «ខ្ញុំគិតថា វាជាការរិះគន់ដោយយុត្តិធម៌របស់បស្ចិមប្រទេស (ដែលថាលោខាងលិចមានស្តង់ដារពីរ) ហើយប្រាកដណាស់ ប្រទេសអាហ្វហ្គានីស្ថាន ស៊ីរី ក្រុមជនភៀសខ្លួនធំៗទាំងនេះ មិនត្រូវបានប្រព្រឹត្តដូចគ្នាទេ»

លោកស្រីបានសង្កត់ធ្ងន់ថា (អាវុធនុយក្លេអ៊ែរ) អាចបង្កការខូចខាតយ៉ាងធំ ដូច្នេះវាជាជម្លោះរបស់អឺរ៉ុប ហើយអឺរ៉ុបកំពុងដោះស្រាយវាតាមដែលអាចធ្វើបាន។

ខណៈពេលដែលសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដាបានគាំទ្រយ៉ាងសកម្មចំពោះអ៊ុយក្រែន លោកស្រី von Hippel បាននិយាយថា គួរតែមានសម្ពាធជាសកលបន្ថែមទៀត ដាក់លើវិមានក្រឹមឡាំងដើម្បីបញ្ឈប់អរិភាព៕