(រ៉ាបា)៖ វេជ្ជបណ្ឌិតរបស់ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុក បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ព្រះអង្គ មហាំម៉ាត់ទី៦ (Mohammed VI) បានធ្វើតេស្តវិជ្ជមាន ចំពោះជំងឺកូវីដ ១៩ ប៉ុន្តែទ្រង់មិនមានរោគសញ្ញាអ្វីឡើយ។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។
វេជ្ជបណ្ឌិត ឡាសេន បេលីយ៉ាម៉ានី (Lahcen Belyamani) បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ប្រាប់ទៅកាន់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកយ៉ាងដូច្នេះថា «ព្រះអង្គ មហាំម៉ាត់ទី៦ នឹងសម្រាកដើម្បីព្យាបាលជំងឺនេះ រយៈពេល២ ទៅ ៣ថ្ងៃ»។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ មហាំម៉ាត់ទី៦ ដែលកាន់អំណាចយ៉ាងពេញដៃនោះ ដោយបានបន្តដឹកនាំរាជវង្សអារ៉ាប់មួយនេះ ចាប់តាំងពីឆ្នាំ១៩៩៩មក៕