(ប៉េកាំង)៖ នៅថ្ងៃទី ១៩ ខែមិថុនា ដែលជាថ្ងៃទិវាឪពុក លោក Han Meilin វិចិត្រករជនជាតិចិនដ៏ល្បីល្បាញ និងជាសាស្រ្តាចារ្យជើងចាស់នៃសាកលវិទ្យាល័យ Tsinghua ប្រទេសចិនបានបង្កើតកាដូពិសេសសម្រាប់ទិវានេះ គឺអាវរងាសេរ៉ាមិចតូច ដើម្បីជូនចំពោះលោកឪពុកទាំងអស់លើពិភពលោក។

ក្ដីស្រឡាញ់របស់ឪពុកមានភាពកក់ក្ដៅ រឹងមាំ សាមញ្ញ និងមានទម្ងន់។ ក្ដីស្រឡាញ់ដែលពួកគេបានផ្ដល់ឱ្យកូនគឺដូចភ្នំ ហើយពួកគេរំពឹងទុកអាចទទួលបានក្តីស្រឡាញ់ដូចជា «អាវរងាតូច» មួយពីកូនៗរបស់ពួកគេ គឺគ្រប់គ្រាន់ហើយ ។ ស្នាដៃរបស់លោក Han Meilin ដូចគ្នាទៅនឹងក្តីស្រឡាញ់របស់ឪពុក វាមើលទៅហាក់ដូចជាមានភាពកក់ក្តៅ។

សូមបញ្ជាក់ថា លោក Han Meilin អាយុ៨៦ឆ្នាំ ជាវិចិត្រករដ៏ល្បីល្បាញរបស់ចិន។ គាត់មានជំនាញខ្ពស់ ក្នុងវិស័យសិល្បៈជាច្រើនដូចជា គំនូរ អក្សរផ្ចង់ ចម្លាក់ សេរ៉ាមិច ការរចនា និងការនិពន្ធ។ អក្សរនៅលើអាវរងាសេរ៉ាមិចតូច បានមកពីការសិក្សាស្រាវជ្រាវរាប់សិបឆ្នាំរបស់លោក Han Meilin លើអក្សរចិនបុរាណ។ គាត់បានស្វែងរក និងកត់ត្រានិមិត្តសញ្ញាអក្សរចិនបុរាណរាប់ម៉ឺនពីឆ្អឹង oracle ចម្លាក់ថ្ម គំនូរជញ្ជាំងភ្នំ គ្រឿងស្មូនបុរាណ គ្រឿងសំរឹទ្ធ សិលាចារឹកឥដ្ឋ ស្គរថ្ម និងវត្ថុបុរាណវប្បធម៌ផ្សេងទៀត ដែលរាយប៉ាយនៅកន្លែងជាច្រើន។ លោកបានចំណាយពេលរាប់សិបឆ្នាំក្នុងការចម្លង ចងក្រង និងបង្កើតនិមិត្តសញ្ញាទាំងនេះដោយប្រើពាក្យស្រដៀងគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន