(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៧៤៨ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋធានីហាណូយ ដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ១៤៥ករណី។ ចំណែក ខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន១៥ករណី និងខេត្ត Phú Thọ ចំនួន ៧៤ករណី។

ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ វៀតណាមបានរកឃើញករណីអ្នកស្លាប់ថ្មីម្នាក់។

គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៣៨,៩០៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៦១៧,១៨០នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៤នាក់៕