(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការកំណែទម្រង់ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកមុយនីស្ដចិន បានអញ្ជើញធ្វើអធិបតីភាពក្នុងកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការនេះកាលពីថ្ងៃទី២២ ខែមិថុនា។

កិច្ចប្រជុំបានពិនិត្យនិងអនុម័តលើ «មតិយោបល់អំពីការបង្កើតយន្តការមូលដ្ឋានស្ថិតិដើម្បីដើរតួនាទីកត្តានៃស្ថិតិឱ្យកាន់តែល្អប្រសើរ» «មតិយោបល់អំពីការបង្កើន និងកែលម្អការបែងចែកកិច្ចការរដ្ឋបាល» «ផែនការការងារស្តីពីការធ្វើកំណែទម្រង់ការវាយតម្លៃធនធានមនុស្សបច្ចេកវិទ្យា» «ផែនការការងារស្តីពីការបង្កើនការពិនិត្យ និងគ្រប់គ្រងចំពោះសហគ្រាសដែលជាវេទិកាបង់ប្រាក់ទ្រង់ទ្រាយធំ ដើម្បីជំរុញឱ្យសេវាបង់ប្រាក់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុរីកចម្រើនល្អតាមច្បាប់»

លោក Xi Jinpingបានគូសបញ្ជាក់ថាត្រូវគាំពារសន្តិសុខទិន្នន័យជាតិ ការពារព័ត៌មានឯកជន និងការសម្ងាត់ពាណិជ្ជកម្ម ធ្វើឱ្យការផ្លាស់ប្តូរនិងប្រើប្រាស់ទិន្នន័យ ដោយប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីជំរុញការកសាងប្រព័ន្ធយន្តការមូលដ្ឋាននៃទិន្នន័យ។ ត្រូវបង្កើនការដឹកនាំនៃមជ្ឈិមបក្សចំពោះការបែងចែកកិច្ចការរដ្ឋបាល។ ត្រូវគោរពក្រឹតក្រមនៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងការបណ្តុះបណ្តាលធនធានមនុស្ស បង្កើតប្រព័ន្ធវាយតម្លៃធនធានមនុស្សបច្ចេកវិទ្យា។

ត្រូវជំរុញឱ្យសហគ្រាស ដែលជាវេទិកាសេវាបង់ប្រាក់ និងហិរញ្ញវត្ថុទ្រង់ទ្រាយធំផ្តោតលើមុខងារដើមដំបូងវិញ ដើម្បីធានាសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ នៃសេវាបង់ប្រាក់ និងហិរញ្ញវត្ថុ ហើយ និងគាំទ្រសហគ្រាសដែលជាវេទិកាដើរតួនាទីកាន់តែច្រើនក្នុងការបម្រើសេដ្ឋកិច្ច ពិតនិងផ្តល់កិច្ចសម្រួលដល់រង្វិលជុំជាតិ និងអន្តរជាតិ៕