ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តីពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២!

28-06-2022 22:29

(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ណាតូ នឹងបង្កើនចំនួន «កងទ័ពប្រុងជើងការខ្ពស់» ដល់ ៣០០,០០០នាក់, នេះបើតាមលោក Stoltenberg

២៖ រុស្ស៉ី គំរាមថាការឈ្លានពានណាមួយដោយណាតូ លើតំបន់គ្រីមៀ នឹងនាំឱ្យផ្ទុះសង្រ្គាមលោកលើកទី៣

៣៖ សង្រ្គាមប្រឆាំងគ្រឿងញៀន នៅហ្វីលីពីន៖ លោក ឌូតើតេ ទំនងជានឹងមិនប្រឈមមុខនឹងការកាត់ទោស ទេ

៤៖ អ៉ីរ៉ង់ ដាក់ពាក្យស្នើសុំចូលជាសមាជិកក្រុមប្រទេស BRICS

៥៖ ស្រីលង្កាផ្អាកការផ្គត់ផ្គង់ប្រេងឥន្ធនៈ រយៈពេល២សប្តាហ៍ លើកលែងតែសម្រាប់សេវាកម្មសំខាន់ៗ

៦៖ G7 និង UN ថោ្កលទោសការវាយប្រហាររបស់រុស្ស៉ី លើផ្សារទំនើបក្នុងទីក្រុង Kremenchuk របស់អ៊ុយក្រែន