សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៩,៥០៥ករណី» ក្នុងរបាយការណ៍ថ្ងៃនេះ
30-06-2022 21:29
(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៩,៥០៥ករណី និងមានករណីស្លាប់ថ្មីចំនួន ២នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។
ក្នុងចំណោមករណីឆ្លងខាងលើ មាន៥៧៦ករណី ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់។
បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,៤៤៤,០៦៨ករណី ក្នុងនោះស្លាប់ ១,៤១៣នាក់៕