(ប៉េកាំង)៖ ថ្ងៃទី៤ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតសាទរ ចំពោះការបើកវេទិកាជាន់ខ្ពស់នៃធនាគារគំនិត និងប្រព័ន្ធសារព័ត៌មានក្រោមប្រធានបទ «អភិវឌ្ឍន៍សកល៖ ភារកិច្ចរួមនិងតម្លៃប្រតិបតិ្ត»

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ក្នុងបរិបទដែលពិភពលោកបាននិងកំពុង ឋិតក្នុងបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺឆ្លង ដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល មានកម្លាំងទន់ខ្សោយ គម្លាតរវាងការអភិវឌ្ឍនៃប្រទេសរីកលូតលាស់ និងប្រទេសកំពុងអភិវឌ្ឍន៍មានភាពកាន់តែធំ ពិភពលោកបានឈានចូលដំណាក់កាល រង្គោះរង្គើនិងកំណែទម្រង់ថ្មី ដូច្នេះ ការជំរុញការអភិវឌ្ឍសកលបានក្លាយជាបញ្ហាដ៏ធំ និងសំខាន់ដែលមនុស្សជាតិយើងបាននិងកំពុងប្រឈម។

ទាក់ទិននឹងរឿងនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍសកល ប្រទេសចិនរីករាយរួមសហការជាមួយ បណ្តាប្រទេសនានានៅលើពិភពលោក ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាចម្បង ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ជាទូទៅ ប្រកបដោយបរិយាប័ន្ន ជំរុញការច្នៃប្រឌិតថី្ម និងរួមរស់នៅដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ជំរុញការតម្កល់ការអភិវឌ្ឍជា របៀបវារៈអន្តរជាតិជាអាទិភាព ពន្លឿនការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជា និរន្តរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ក៏ដូចជាជំរុញការសម្រេចបាននូវការអភិវឌ្ឍសកល ដែលមានភាពកាន់តែខ្លាំងក្លា បៃតងនិងរឹងមាំ។

សូមបញ្ជាក់ថា វេទិកាជាន់ខ្ពស់នៃធនាគារគំនិតនិងប្រព័ន្ធសារព័ត៌មានក្រោមប្រធានបទ «អភិវឌ្ឍន៍សកល៖ ភារកិច្ចរួមនិងតម្លៃប្រតិបតិ្ត» ដែលផ្តួចផ្តើមរៀបចំដោយការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងសហការរៀបចំដោយបណិ្ឌត្យសភាវិទ្យាសាស្ត្រសង្គមប្រទេសចិន មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពី ការអភិវឌ្ឍរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុងប៉េកាំងនៅថ្ងៃដដែល៕

វិទ្យុមិត្តភាពកម្ពុជាចិន