(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយនៅថ្ងៃអង្គារ ទី៥ ខែកក្កដានេះថា លោកចង់ឱ្យទំនាក់ទំនងជាមួយទីក្រុងប៉េកាំង លើសពីជម្លោះសមុទ្រចិនខាងត្បូង ដោយសង្កត់ធ្ងន់លើភាពចំបាច់សម្រាប់ការចូលរួមពហុភាគីក្នុងការដោះស្រាយជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

លោក Marcos បានប្រាប់សន្និសីទសារព័ត៌មានមុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់អាស៊ីអាគ្នេយ៍ថា «យើងមានទំនាក់ទំនង (ជាមួយចិន) មិនមែនត្រឹមតែលើទិដ្ឋភាពមួយប៉ុណ្ណោះទេ»

លោក Marcos បាននិយាយថា លោកនឹងព្យាយាមស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយជម្លោះដែលកំពុងប្រឈម ដើម្បីឱ្យទំនាក់ទំនងត្រឡប់ទៅរកភាពប្រក្រតីវិញ បន្ទាប់ពីមានជម្លោះដែនសមុទ្រច្រើនឆ្នាំមកនេះ ដោយលោកបន្ថែមថា នឹងធ្វើឱ្យមានបន្ទប់សម្រាប់ទំនាក់ទំនងដើម្បីពង្រីកទៅកាន់ផ្នែកថ្មី រួមទាំងការផ្លាស់ប្តូរយោធាផងដែរ។

លោក Marcos មាន តុល្យភាពឆ្លៀសវៃ ក្នុងការ ជំរុញ ទំនាក់ទំនង ពាណិជ្ជកម្ម ជាមួយ ប្រទេស ចិន ខណៈ កំពុង រក្សា ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ សម្ព័ន្ធមិត្ត ការពារជាតិ អាមេរិក ដែលជា អតីត មហាអំណាច អាណានិគម ដែល នៅតែ មាន ឥទ្ធិពល ក្នុង ប្រទេស ហ្វីលីពីន។

មេដឹកនាំហ្វីលីពីនថ្មីរូបនេះ បានបង្ហាញពីចេតនាបង្កើនទំនាក់ទំនងជាមួយចិន ប៉ុន្តែថែមទាំងបានប្ដេជ្ញាប្រកាន់ជំហររឹងមាំប្រឆាំងនឹងការគំរាមកំហែងណាមួយ ដែលវាបង្កផលប៉ះពាល់ដល់អធិបតេយ្យភាពហ្វីលីពីន៕