(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១២,៧៨៤ករណី និងមានករណីស្លាប់ថ្មី ២នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២។

លើកចុងក្រោយដែលសិង្ហបុរីបានរាយការណ៍ករណីប្រចាំថ្ងៃច្រើនជាងនេះ គឺនៅថ្ងៃទី២២ ខែមីនាឆ្នាំនេះ ដែលកាលនោះមានចំនួន ១៣,១៦៦ករណីត្រូវបានកត់ត្រា។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,៤៨៥,៩៦៤ករណី ក្នុងនោះស្លាប់ ១,៤២១នាក់៕