(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitri Peskov បាននិយាយនៅក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារនេះថា មិនប្រាកដថាតើលោកស្រី Nancy Pelosi នឹងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ឬអត់នោះទេ ប៉ុន្តែលោកថ្កោលទោសចំពោះទង្វើបង្កហេតុនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២។

ក្នុងពេលជាមួយគ្នានោះ លោកក៏បានបញ្ជាក់ជាថ្មីថា រុស្ស៊ីយល់ពីកង្វល់របស់ចិនចំពោះបញ្ហានេះ ហើយប្រកាសឈរក្នុងសាមគ្គីភាពជាមួយ ប្រទេសជិតខាងភាគខាងកើតរបស់ខ្លួន៕