(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅថ្ងៃអង្គារនេះបានរាយការណ៍ថាយន្ដហោះចម្បាំងអាមេរិកចំនួន១៣គ្រឿង បានហោះចេញពីមូលដ្ឋានទ័ពក្នុង ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។

បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ក្នុងចំណោមយន្ដហោះចម្បាំង១៣គ្រឿងខាងលើ មានយន្ដហោះប្រយុទ្ធ៨គ្រឿង និងយន្ដហោះសម្រាប់ចាក់សាំង ចំនួន៥គ្រឿង។ យន្ដហោះទាំងនេះត្រូវបានគេរាយការណ៍អាចនឹងហោះអមជូនដំណើរលោកស្រី ផេឡូស៊ី ទៅកាន់ទីក្រុងតៃប៉ិ៕