BREAKING: ចិនចល័តក្រុមយន្តហោះចម្បាំង Su-35 ឆ្លងច្រកសមុទ្រតៃវ៉ាន់ ខណៈយន្តហោះលោកស្រី ផេឡូស៉ី ចុះចតនៅទីក្រុងតៃប៉ិ ដោយសុវត្ថិភាព
02-08-2022 21:40
(ប៉េកាំង)៖ សារព័ត៌មានចិន CGTN នៅមុននេះបន្តិច បានរាយការណ៍ថា កងទ័ពអាកាសចិនបានចល័ត ក្រុមយន្តហោះចម្បាំង Su-35 របស់ខ្លួន ហោះហើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈយន្តហោះរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី បានចុះចតដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាននៃទីក្រុងតៃប៉ិ លើកោះតៃវ៉ាន់ នៅយប់ថ្ងៃអង្គារនេះ។