(តៃប៉ិ)៖ យោងតាមកាសែត Global Times ការបាញ់តេស្តកាំភ្លើងធំ និងមីស៊ីលរយៈចម្ងាយឆ្ងាយនៅច្រកសមុទ្រតៃវ៉ាន់ នឹងចាប់ផ្តើមនៅថ្ងៃយប់ថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២។

ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ ក្រសួងការពារជាតិចិនបាននិយាយថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន៕