(ប៉េកាំង)៖ លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកបានទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់របស់ចិនយ៉ាងគឃ្លើន ដោយមិនអើពើនឹងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន។ ទង្វើនេះបានល្មើសយ៉ាងធ្ងន់ធ្ងរចំពោះគោលការណ៍ចិនតែមួយ បំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពចិន ដែលជាការបង្កហេតុនយោបាយទាំងចំហ។ ករណីនេះបានញ៉ាំងឱ្យប្រជាជនចិន ខឹងសម្បាយ៉ាងខ្លាំង និងធ្វើឱ្យសហគមន៍អន្តរជាតិប្រឆាំងជាទូទៅ។

អាមេរិកកុំស្រមើស្រមៃថា ចង់រារាំងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិនឱ្យសោះ។ តៃវ៉ាន់ជាចំណែកមួយរបស់ចិន ការសម្រេចការបង្រួបបង្រួមជាតិទាំងស្រុង ជាភាពចាំបាច់នៃប្រវត្តិសាស្រ្ត។ បញ្ហាតៃវ៉ាន់កើតឡើងដោយសារ ភាពទន់ខ្សោយនៃប្រទេសកាលនោះ តែវាមុខជានឹងត្រូវបានដោះស្រាយទន្ទឹមគ្នា នឹងការស្តារភាពរុងរឿង នៃប្រជាជាតិឡើងវិញជាក់ជាមិនខាន។

អាមេរិកកុំស្រមើស្រមៃពីការបំផ្លាញ ការស្តារនិងអភិវឌ្ឍរបស់ប្រទេសចិនឱ្យសោះ។ អាមេរិកកុំស្រមើស្រមៃពីការលេងល្បែង ប្រកួតប្រជែងភូមិសាស្ត្រឱ្យសោះ។ អាមេរិកកុំស្រមើស្រមៃពីការប្រែសទៅជាខ្មៅឱ្យសោះ។ អាមេរិកអះអាងថាភាគីចិនបាននិងកំពុង ធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ ប៉ុន្តែការពិតគឺភាគីអាមេរិកជាអ្នកបង្កហេតុ មុនគេលើបញ្ហាតៃវ៉ាន់។ ភាគីអាមេរិកនៅបានអះអាងតៀតថា ប្រទេសចិនស្វែងរកការបង្រួបបង្រួមជាតិ ជាការគំរាមកំហែងចំពោះតៃវ៉ាន់ ក៏ប៉ុន្តែបញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ៕

វិទ្យុមិត្តភាពកម្ពុជាចិន