(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតម៉ាស៊ីនបូមធូលីដោយមនុស្សយន្ត iRobot បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុន Amazon នឹងទិញយក iRobot នៅក្នុងកិច្ចព្រមព្រៀងជាសាច់ប្រាក់ចំនួន ១.៧លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២។

អ្នកលក់រាយតាមអ៊ីនធឺណិតដ៏ធំបំផុតរបស់ពិភពលោកមួយនេះ (Amazon) នឹងទិញក្រុមហ៊ុននេះក្នុងតម្លៃ ៦១ដុល្លារអាមេរិកក្នុងមួយហ៊ុន ដោយនឹងធ្វើឱ្យតម្លៃក្រុមហ៊ុនក្នុងបុព្វលាភកើន ២២% បើធៀបនឹងតម្លៃបិទចុងក្រោយរបស់ភាគហ៊ុន។

នៅពេលបញ្ចប់កិច្ចព្រមព្រៀង លោក Colin Angle នឹងនៅតែជានាយកប្រតិបត្តិនៃ iRobot ដដែល៕