(ឡុងដ៍)៖ អាជ្ញាធរនៅក្នុងតំបន់គ្រីមៀ បានឱ្យដឹងថាមនុស្សម្នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅឯ មូលដ្ឋានទ័ពអាកាសមួយកន្លែង នៅក្នុងតំបន់គ្រីមៀគ្រប់គ្រងដោយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។

ហេតុការណ៍ផ្ទុះខាងលើ បានកើតឡើងនៅឯមូលដ្ឋានទ័ពអាកាសសាគី (Saky) ស្ថិតនៅក្បែរទីក្រុង ណូវ៉ូហ្វេដូរៀវកា (Novofedorivka) នៃតំបន់ ឆ្នេរភាគខាងលិចនៃឧបទ្វីបគ្រីមៀ ហើយបើតាមវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញមានការផ្ទុះជាច្រើនលើកបានកើតឡើង ប្រៀបដូចជាការវាយប្រហារ។

ក៏ប៉ុន្តែ ក្រសួងការពារជាតិរុស្ស៉ីបានអះអាងថាការផ្ទុះនោះគឺគ្រាន់តែជាគ្រាប់រំសេវដែលត្រូវបានបំផ្ទុះចោលប៉ុណ្ណោះ មិនមែនជាការវាយប្រហារ អ្វីនោះទេ ខណៈខាងអ៊ុយក្រែនក៏បានចេញមុខមកបញ្ជាក់ភ្លាមៗដែរថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការផ្ទុះនេះឡើយ។

គួរបញ្ជាក់ថា តំបន់គ្រីមៀ ត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ហើយទីក្រុងមូស្គូបានព្រមានជាច្រើនលើកថាការវាយប្រហារ ណមួយលើតំបន់គ្រីមៀ នឹងតម្រូវឱ្យរុស្ស៉ីត្រូវចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕