(ប៉េកាំង)៖ ថ្ងៃទី ១៤ ខែសីហា ពិព័រណ៌អន្តរជាតិផ្លូវសូត្រលើកទី៦ និងជាពិព័រណ៍កិច្ចសហប្រតិបត្តិការ វិនិយោគនិងពាណិជ្ជកម្មរវាងតំបន់ភាគខាងកើតនិងខាងលិចចិន បានសម្ពោធបើកនៅទីក្រុង Xi`an ខេត្ត Shhanxi ភ្ញៀវកិត្តិយសនិងពាណិជ្ជករអន្តរជាតិ ដែលមកពីប្រទេសនិងតំបន់ក្រៅដែនចំនួន៧០ ដូចជាកូរ៉េខាងត្បូង ថៃ សិង្ហបុរីជាដើម និងពាណិជ្ជករចិនជាច្រើនបានចូលរួម សកម្មភាពតាមអនឡាញនិងនៅកន្លែងផ្ទាល់ ដើម្បីជំរុញការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» និងចែករំលែកឱកាសថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោក Li Fei ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានចូលរួមពិធីសម្ពោធនិងលើកឡើងថា រយៈពេល៩ឆ្នាំ បន្ទាប់ពីការលើកឡើងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» មានភាពកាន់តែងាយស្រួល ការបណ្តាក់ទុននិងសហប្រតិបត្តិការទទួលបានការអភិវឌ្ឍថ្មី កិច្ចសហប្រតិបត្តិការពហុភាគី-ទ្វេភាគីនិងក្នុងតំបន់ ទទួលបានសមិទ្ធផលថ្មី។ កាលពីខែមករាឆ្នាំនេះ កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន ដែលបានពន្លឿនការបង្កើតតំបន់ពាណិជ្ជកម្មសេរីក្នុងបណ្តាញ «ខ្សែក្រវាត់និងផ្លូវ»

វិទ្យុមិត្តភាពកម្ពុជាចិន