(ម៉ាឌ្រីដ)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានទទួលស្គាល់នាពេលថ្មីៗនេះថា សហភាពអឺរ៉ុបបានអនុវត្តស្តង់ដារេពីរ លើវិបត្តិអ៊ុយក្រែន ផ្ទុយពីស្ថានភាពនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។

លោក Borrell តំណាងជាន់ខ្ពស់របស់ប្លុកទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខបាននិយាយជាភាសាអេស្ប៉ាញថា «ជាញឹកញាប់យើងត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការប្រើប្រាស់ស្តង់ដារពីរ។ ប៉ុន្តែនយោបាយអន្តរជាតិ ភាគច្រើនអំពីការអនុវត្តស្តង់ដារពីរ។ យើងមិនប្រើលក្ខណៈវិនិច្ឆ័យដូចគ្នាសម្រាប់បញ្ហាទាំងអស់នោះទេ»

លោក Borrell បានសង្កត់ធ្ងន់ថា វិបត្តិអ៊ុយក្រែនបានប៉ះពាល់ដោយផ្ទាល់ចំពោះអឺរ៉ុប។

ទន្ទឹមនឹងនេះ លោកបានហៅករណី Gaza ដោយគ្មានអគ្គិសនី ឬទឹកផឹកជា «គុកបើកចំហ» ដោយនិយាយថា ការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា «មិនមែននៅក្នុងដៃរបស់ EU ទេ»

លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជំរុញយ៉ាងសកម្ម លើកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចពិភពលោក ដើម្បីឱ្យមានភាពយុត្តិធម៌ និងមានប្រសិទ្ធភាពជាងមុនក្នុងការដោះស្រាយបញ្ហា ដែលមនុស្សជាតិកំពុងជួបប្រទះសព្វថ្ងៃនេះ៕