(ប៉េកាំង)៖ សាច់កំប៉ុងដែលមានតម្លៃត្រឹមតែ៣,៩៩ដុល្លារអាមេរិក ត្រូវគេលក់ដោយចាក់សោក្នុងប្រអប់បង្ការការលួច? ហាងលក់ទំនិញមួយចំនួន ត្រូវចោរលួច៤ដង ក្នុងពេលតែមួយយប់? រឿងដែលនឹកស្មានមិនដល់ទាំងនេះ ក៏បានកើតឡើងនៅក្រុងញូវយ៉ក ដែលជាទីក្រុងធំទីមួយ របស់សហរដ្ឋអាមេរិក។

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានក្នុងតំបន់ឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ ករណីបទឧក្រិដ្ឋលួចនៅក្រុងញូវយ៉ក បានកើនឡើងយ៉ាងខ្លាំង ដូច្នេះ ហាងលក់ទំនិញនិងផ្សារទំនើបមួយចំនួន បានចាត់វិធានការការពារខ្លួនដោយខានពុំបាន ឧទាហរណ៍ដូចជាចាក់សោ ឱ្យទំនិញតម្លៃថោកមានសាច់កំប៉ុង ថ្នាំដុសធ្មេញនិងសាប៊ូជាដើម។ អត្ថបទបង្ហាញថា ទិដ្ឋភាពនេះជាស្រមោលនៃវិបត្តិជាតិអាមេរិក។

បច្ចុប្បន្ននេះ វិបត្តិអត្រាបទឧក្រិដ្ឋខ្ពស់មួយលើក កំពុងរីករាលដាលនៅទូទាំងសហរដ្ឋអាមេរិក។ ក្រៅពីសំណុំរឿងលួចបានកើនឡើង អំពើហិង្សាដោយកាំភ្លើងនិងបទឧក្រិដ្ឋចងគំនុំ ក៏បានក្លាយជាសុបិនអាក្រក់របស់ ជនជាតិអាមេរិកផងដែរ។ ពេលថ្មីៗកន្លងទៅនេះ វិទ្យុផ្សាយសំឡេងសាធារណៈជាតិអាមេរិក បានផ្សាយដំណឹងឱ្យដឹងថា អ្នកធ្វើការនៅវិថី Wall Street មួយចំនួនមិនចង់វិលត្រឡប់ទៅ ការិយាល័យវិញដោយសារកើតបទឧក្រិដ្ឋជាច្រើន ហើយឧត្តមមន្រ្តីនៃក្រុមហ៊ុន ត្រូវជួយពួកគេពុះពារភាពភ័យខ្លាចផ្លូវចិត្តបែបនេះ។ ភាពភ័យខ្លាចផ្លូវចិត្តបែបនេះ មិនមែនកើតឡើងដោយគ្មានមូលហេតុនោះទេ។

តាមរបាយការណ៍អំពីបទឧក្រិដ្ឋពាក់កណ្តាលឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក ដែលប្រកាសដោយគណៈកម្មាធិការយុត្តិធម៌ព្រហ្មទណ្ឌ ដែលជាអង្គការមិនចូលរួមគណបក្សណាមួយ របស់សហរដ្ឋអាមេរិកនៅពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា បើមើលពីទិន្នន័យឆមាសទីមួយ ដែលបូករួមទាំង ទីក្រុងចំនួន២៣ទូទាំងសហរដ្ឋអាមេរិក តួលេខនៃករណីប្រហារជីវិត បានកើនឡើង៣៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០១៩។

ក្រៅពីនេះ ក្នុងចំណោមទីក្រុងសំខាន់ៗចំនួន២៩របស់សហរដ្ឋអាមេរិក បទឧក្រិដ្ឋដែលធ្វើឱ្យមនុស្សរងរបួសធ្ងន់ និងបទឧក្រិដ្ឋឆក់ប្លន់បានកើនឡើង ៤ភាគរយ និង១៩ភាគរយដោយឡែកពីគ្នា ហើយបទឧក្រិដ្ឋខាងទ្រព្យសម្បត្តិ បានកើនឡើង៦ភាគរយ ចំណែកឯបទឧក្រិដ្ឋលួច បានកើនឡើង២០ភាគរយ។ អត្រាបទឧក្រិដ្ឋខ្ពស់ជាជំងឺរ៉ាំរ៉ៃ នៃសង្គមអាមេរិក ដែលកកើតឡើងដោយសារបញ្ហាជាច្រើន ដូចជាអំពើហិង្សាដោយកាំភ្លើង ការរើសអើងខាងពូជសាសន៍ គម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកក្រនិងអ្នកមាន និងភាពអយុត្តិធម៌ផ្នែកច្បាប់ជាដើម។

ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលភាពបរាជ័យដែលបង្កផលប៉ះពាល់ដល់សង្គម ដល់ទំនាស់ក្នុងសង្គម ក្នុងរយៈពេលយូរកាន់តែលេចធ្លោ រដ្ឋាភិបាលអាមេរិកដឹងច្បាស់លាស់ពី មូលហេតុដែលបណ្តាលឱ្យបទឧក្រិដ្ឋ បានកើនឡើងយ៉ាងខ្លាំង ប៉ុន្តែធ្វើពុតជាគជាថ្លង់។ ពិតមែនតែចំនួនប្រជាជនអាមេរិក គ្រាន់តែត្រូវជា៥ភាគរយ នៃចំនួនប្រជាជនសរុបទូទាំងពិភពលោក ក៏ដោយ ក៏ប៉ុន្តែចំនួនអ្នកទោសត្រូវជា ២៥ភាគរយនៃពិភពលោក ។

ដូច្នេះ អត្រាចាប់ឃុំនៅសហរដ្ឋអាមេរិកត្រូវជា៥ដង នៃអត្រាចាប់ឃុំឃាំងគិតជាមធ្យម នៅទូទាំងពិភពលោក។ ក្នុងនាមជា មហាអំណាចតែមួយគត់លើទូទាំងពិភពលោក តែអ្នកផងទាំងពួងបានរស់នៅក្នុង ភាពភ័យខ្លាចដែលអសន្តិសុខ។ នេះជាភាពបរាជ័យ នៃអភិបាលកិច្ចរបស់រដ្ឋាភិបាលអាមេរិក ហើយក៏ជាស្នាមប្រឡាក់ នៃសិទ្ធិមនុស្សបែបអាមេរិកផងដែរ។

ដើម្បីការពារខ្លួនឯង ជនជាតិអាមេរិកកាន់តែច្រើនឡើងៗបានទិញកាំភ្លើង ប៉ុន្តែ ក្នុងពេលដំណាលគ្នានេះ ក៏នាំឱ្យមនុស្សកាន់តែច្រើនព្រួយបារម្ភ ចំពោះសុវត្ថិភាព ពោលគឺបង្កើតជាដំណើរវិលជុំដ៏អាក្រក់មួយ។ មិនដឹងថា តើសហរដ្ឋអាមេរិកដែលជា ប្រទេសមហាអំណាចលេខមួយនេះ បានគិតថា ប្រទេសខ្លួនអាចឆ្លងកាត់វិបត្តិជាតិលើកនេះឬអត់?

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន