(កៀវ)៖ ក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋអេននឺអាតូម (Energoatom) របស់អ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃសុក្រថា កងកម្លាំងរុស្ស៉ីអាចនឹងបិទប្លុកថាមពល ដែលដំណើរការនៅក្នុងរោងចក្រហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា

(Zaporizhzhia) ហើយផ្តាច់ចេញពីបណ្តាញអគ្គិសនីអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។

នៅក្នុងសេក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន Energoatom ជឿជាក់ថា កងកម្លាំងរុស្ស៉ីដែលគ្រប់គ្រងរោចក្រថាមពល នៅភាគខាងត្បូងអ៊ុយក្រែន កំពុងរៀបចំធ្វើ «ការបង្កហេតុទ្រង់ទ្រាយធំនៅទីនោះ» ។ រីឯទីក្រុងមូស្គូស្គាល់ ក៏បានធ្វើការចោទប្រកាន់ស្រដៀងគ្នា មកលើអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ។

ដោយឡែកកងកម្លាំងអ៊ុយក្រែន បានឲ្យដឹងក្នុងសេក្តីថ្លែងការណ៍មួយថា ពួកគេទទួលបានព័ត៌មានដែលថា កងកម្លាំងរុស្ស៉ី គ្រោងនឹងបិទបណ្តុំថាមពល និងផ្តាច់វាចេញពីបណ្តាញផ្គត់ផ្គង់ថាមពល នៅក្នុងប្រទេសអ៊ុយក្រែន នាពេលដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ថា Zaporizhzhia ជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយក្នុងតំបន់អឺរ៉ុប ហើយត្រូវបានគ្រប់គ្រងដោយកម្លាំងរុស្ស៉ី កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ប៉ុន្តែនៅមានដំណើរការដោយអ្នកបចេ្ចកទេសអ៊ុយក្រែន។ ផែនការបិទរោងចក្រខាងលើនេះ បើជាការពិត នឹងក្លាយជាការដាក់សម្ពាធថ្មីមួយទៀត លើការផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែន៕