(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,៩៨៣ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី១៩ ខែសីហា ឆ្នាំ២០២២។

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ។

គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៣៧៩,៥៥៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,០៥៦,១៩០នាក់ និងស្លាប់សរុបចំនួន ៤៣,១០៣នាក់៕