(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលហ៍ (Olaf Scholz) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ ១៩ ហើយកំពុងចេញរោគសញ្ញាស្រាល។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។

ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់ លោក សូលហ៍ ទូរទស្សន៍អាល្លឺម៉ង់ ntv បានរាយការណ៍នៅថ្ងៃចន្ទនេះថា នៅពេលនេះលោកអធិការបតី កំពុងស្នាក់នៅដាច់ដោយឡែក និងតាមដានសុខភាព ប៉ុន្តែលោកមានរោគសញ្ញាស្រាលប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក សូលហ៍ បានធ្វើតេស្តវិជ្ជមានកូវីដ ១៩ បន្ទាប់ពីចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន៕