(ហែលស៊ីនគី)៖ ប្រទេសហ្វាំងឡង់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកត់ត្រាចុងសប្តាហ៍ដ៏មមាញឹកបំផុតនៃឆ្នាំនេះ ជាមួយនឹងលំហូរជនជាតិរុស្សីចូលមកក្នុងប្រទេសនេះយ៉ាងច្រើនមិនធ្លាប់មាន បន្ទាប់ពីសេចក្តីប្រកាសកែនយោធារបស់ទីក្រុងម៉ូស្គូ បានបង្កឱ្យមានភាពច្របូកច្របល់នៅតាមព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។

លោក Mert Sasoglu មន្ត្រីឆ្មាំព្រំដែនហ្វាំងឡង់បានប្រាប់ AFP ថា «ចុងសប្តាហ៍មុន គឺជាចុងសប្តាហ៍ដ៏មមាញឹកបំផុតនៃឆ្នាំនេះ សម្រាប់ចរាចរណ៍នៅព្រំដែនភាគខាងកើត»

ទីភ្នាក់ងារព្រំដែនបាននិយាយថា ជនជាតិរុស្ស៊ីជិត ៨,៦០០នាក់ បានឆ្លងចូលប្រទេសហ្វាំងឡង់តាមព្រំដែនគោកកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ហើយជិត ៤,២០០នាក់ បានឆ្លងកាត់ផ្លូវផ្សេងទៀត។ ដោយឡែកកាលពីថ្ងៃអាទិត្យ មានជាង ៨,៣០០នាក់ ហើយជិត ៥,១០០នាក់បានចាកចេញ។

លោក Sasioglu បាននិយាយថា «អត្រាការមកដល់ គឺប្រហែលទ្វេដងបើធៀបនឹងកាលពីមួយសប្តាហ៍មុន»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍មុន លោក ពូទីន បានប្រកាសកែណ្ឌកងទ័ពរុស្ស៉ីជាង ៣០០,០០០នាក់ ដើម្បីត្រៀមខ្លួនប្រយុទ្ធនៅអ៊ុយក្រែន ហើយព្រមពេលជាមួយគ្នា បុរសខ្លាំងរូបនេះក៏បានគំរាមជាថ្មីពីការប្រើអាវុធនុយក្លេអ៊ែរផងដែរ៕