(ប៉េកាំង)៖ លោក Li Peisheng ជាកម្មករទម្លាក់ខ្សែពួររើសសំរាមមួយរូប នៅតំបន់រមណីយដ្ឋានទេសចរណ៍ភ្នំ Huangshan ខេត្ត Anhui។ ជារៀងរាល់ថ្ងៃ មិនទាន់មានភ្ញៀវឡើងភ្នំផង លោកបានចាប់ផ្តើមដើររើសសំរាមតាមចំណោទភ្នំ ឬជួយរើសអីវ៉ាន់ដែលគេជ្រុះបាត់ជូនភ្ញៀវទេសចរវិញ។ រយៈពេល២៥ឆ្នាំកន្លងមក ខ្សែពួរដែលលោកបានទម្លាក់ ដើម្បីឡើងចុះចំណោទភ្នំសុរបមានប្រវែង១៨០០ គីឡូម៉ែត្រហើយ ស្មើនឹងឡើងភ្នំអេវើរេសចំនួន ២៥លើក។

កាលពីឆ្នាំ ២០១០ រហូតដល់សព្វថ្ងៃ លោក Hu Xiaochun ជាអ្នកអភិរក្សដើមស្រល់ទទួលភ្ញៀវជំនាន់ទី ១៩។ ពេញមួយឆ្នាំលោកស្នាក់លើកំពូលភ្នំរយៈពេលជាង៣០០ថ្ងៃ លោកត្រូវចេញទៅយាមល្បាតជារៀងរាល់ ២ម៉ោងម្តង លោកនៅក្បែរដើមស្រល់ទទួលភ្ញៀវទាំងយប់ទាំងថ្ងៃ អភិរក្សដើមឈើពិសេសនេះដូចថែរក្សាកែវភ្នែករបស់ខ្លួន។

លោក Li Peisheng និង លោក Hu Xiaochun ដែលត្រូវដាក់កិត្តិនាមថា «មនុស្សល្អរបស់ចិន» គឺជាតំណាងនៃ «អ្នកស្ម័គ្រចិត្តក្នុងតំបន់»។ នៅប្រទេសចិនមាន «មនុស្សល្អរបស់ចិន» ជាច្រើនដូចលោកទាំងពីរនាក់ រួមចំណែកដោយស្ងាត់ៗ ក្នុងកន្លែងការងារធម្មតាពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។

«ការដែលអ្នកទាំងពីររូបបោសសម្អាត បរិស្ថានលើចំណោទភ្នំ ថែទាំដើមស្រល់ទទួលភ្ញៀវអាយុកាលមួយពាន់ឆ្នាំ អភិរក្សភ្នំ Huangshan ដ៏ស្រស់ស្អាត គឺបានបង្ហាញដោយពេញលេញនូវស្មារតីស្រឡាញ់ការងារ និងលះបង់អ្វីៗដើម្បីការងារ»។ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្រទៅកាន់លោក Li Peisheng និងលោក Hu Xiaochun ដោយលើកទឹកចិត្តឱ្យពួកគេបន្តដើរតួនាទីជាគំរូ ផ្សព្វផ្សាយយ៉ាងសកម្មនូវសេចក្តីពិត ភាពល្អ និងភាពស្រស់ស្អាត បង្ហាញថាមពលវិជ្ជមាន និងលើកទឹកចិត្តមនុស្សនៅជុំវិញផ្សប្រព្រឹត្តិពើល្អ។

បន្ទាប់ពីទទួលសំបុត្រតបពីលោក Xi Jinjping លោក Li Peisheng និង លោក Hu Xiaochun រំភើបយ៉ាងខ្លាំងដោយនិយាយថា៖ នឹកមិនដល់ថាប្រធានរដ្ឋបានឆ្លើយតបសំបុត្ររបស់ពួកយើង។ ការលើកទឹកចិត្តដ៏ធំសម្បើមមួយនេះ មិនត្រឹមតែផ្តល់ដល់ពួកយើង ប៉ុណ្ណោះទេ ថែមទាំងផ្តល់ដល់ «មនុស្សល្អរបស់ចិន» ទាំងអស់ទៀតផង»។

លោក Li Peisheng ត្រូវបានប្រគល់កិត្តិនាមជា «មនុស្សល្អរបស់ចិន» កាលពីឆ្នាំ២០១២ ឯលោក Hu Xiaochun ទទួលកិត្តិនាមជា «មនុស្សល្អរបស់ចិន» កាលពីឆ្នាំ២០២១។ ខណៈពេលបំពេញការងាររបស់ខ្លួនឱ្យបានល្អ លោកទាំងពីរនាក់ក៏បានចូលរួមយ៉ាងសកម្ម ទៅក្នុងការងារជា «អ្នកស្ម័គ្រចិត្តក្នុងតំបន់» ដើម្បីរួមចំណែកកម្លាំងកាន់តែច្រើនដល់ ការកសាងរមណីយដ្ឋានសុវត្ថិភាព។

ក្នុងរយៈពេល ៣ឆ្នាំមក លោក Li Peisheng បានរើសបានទូរស័ព្ទ កាបូបស្ពាយ និងរបស់របរសំខាន់ៗដែលធ្លាក់ទៅ ខាងក្រោមចំណោទភ្នំជាង៥០លើក ជួយប៉ុស្តិ៍ប៉ូលិសធ្វើការជួយសង្គ្រោះបន្ទាន់ ៦លើក។ លោក Hu Xiaochun បានជួយប៉ូលិសដោះស្រាយជម្លោះរវាងភ្ញៀវទេសចរជាង ១០០លើក ជួយប៉ុស្តិ៍ប៉ូលិសធ្វើការសង្គ្រោះបន្ទាន់ ៩លើក ជួយភ្ញៀវទេសចររកឃើញរបស់របរដែលបាត់ជាង ១០០លើក។

លោក Li Peisheng និយាយថា៖ ក្រោយពីក្លាយជាអ្នកស្ម័គ្រចិត្ត ជួយប៉ុស្តិ៍ប៉ូលិសធ្វើការយាមល្បាតសន្តិសុខសាធារណៈ សង្គ្រោះបន្ទាន់និងផ្សះផ្សាជម្លោះ បានធ្វើឱ្យខ្ញុំកាន់តែយល់ដឹងពីការលះបង់ មានការទទួលខុសត្រូវកាន់តែច្រើន ក៏ធ្វើឱ្យជីវិតរបស់ខ្ញុំកាន់តែមានអត្ថន័យដែរ។

«លើកទឹកចិត្តឱ្យមនុស្សនៅជុំវិញខ្លួនប្រព្រឹត្តអំពើល្អ និងមានភាពវិជ្ជមាន លើកតម្កើងគុណតម្លៃស្នូលសង្គមនិយម ខិតខំធ្វើជាពលរដ្ឋល្អ បុគ្គលិកល្អ និងសមាជិកគ្រួសារល្អ ដើម្បីរួមចំណែកកម្លាំងកាយ និងកម្លាំងចិត្តដល់ការសម្រេចបាន នូវការងើបឡើងវិញដ៏មហិមារបស់ប្រជាជាតិចិន»។ លោកXi Jinping បានថ្លែងបែបនេះក្នុងលិខិតតបទៅកាន់លោក Li Peisheng និង លោក Hu Xiaochun។

លិខិតតបរបស់លោក Xi Jinping មិនត្រឹមតែបានលើកទឹកចិត្តដល់លោក Li Peisheng និងលោក Hu Xiaochun ប៉ុណ្ណោះទេ ថែមទាំងក៏បានលើកទឹកចិត្តដល់មនុស្សម្នា ដែលលះបង់ដោយស្ងាត់ៗ នៅកន្លែងការងារដ៏សាមញ្ញាៗកាន់តែច្រើន ចូលរួមយ៉ាងសកម្មទៅក្នុង ការកសាងប្រទេសចិនដ៏មានសុវត្ថិភាព ដែលមានកម្រិតកាន់តែខ្ពស់ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន