(ហាណូយ)៖ វៀតណាមបានបន្តរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីបន្ថែមចំនួន៦៧១នាក់ នៅថ្ងៃសៅរ៍នេះ ដែលជាកម្រិតឆ្លងប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេលជិត៣ខែ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។

បូកបន្ថែមករណីឆ្លងខាងលើនេះ នាំឲ្យចំនួនឆ្លងទូទាំងប្រទេសកើនឡើងដល់ ១១,៤៨០,០២៨នាក់។ ដោយឡែកអ្នកជំងឺកូវីដ ១៩ ម្នាក់បានស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ដូចនេះអ្នកស្លាប់សរុបបានកើនឡើងដល់ ៤៣.១៤៩នាក់។

ជាមួយគ្នានេះ អ្នកជំងឺចំនួន ៧២៧នាក់បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបបានកើនឡើងដល់ ១០,៥៩២,៥៩២នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា អ្នកទទួលបានការចាក់វ៉ាក់សាំងក្នុងប្រទេសវៀតណាម មានចំនួនសរុប ២៦០,១៧៨,៩៩៨៕