(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ ១៩ ថ្មីៗចំនួន ៣,៥១០ករណី នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,៩១១,៤១៧នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។

ក្នុង​ចំណោម​ករណី​ថ្មីខាងលើ​នេះ មាន៣.៣៦៣នាក់ ជា​ករណី​ឆ្លង​ការក្នុង​ស្រុក និង ១៤៧នាក់ ករណី​ជា​ករណី​នាំ​ចូល។

បើយោងតាមក្រសួងសុខាភិបាលសិង្ហបុរី, អ្នកជំងឺកូវីដ ១៩ ម្នាក់បានស្លាប់ ដែលនាំឲ្យអ្នកស្លាប់សរុបមានចំនួន ១,៦១៩នាក់៕