(ហ្សការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី បានរាយការណ៍ឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយគ្រោះរញ្ជួកដីនៅប្រឥណ្ឌូណេស៊ីកើនដល់ ៤៦នាក់​ និងរបួសប្រមាណ ៧០០នាក់ទៀត ក្រោយគ្រោះរញ្ជួយដីមួយកម្រិត៥.៦រ៉ិចទ័រ បានអង្រួនកោះជ្វាខាងលិច (West Java) នារសៀលថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ ដែលស្ថិតក្នុងក្រុងសៀនជួរ បានកើតឡើងនៅជម្រៅ១០គីឡូម៉ែត្រ ក្រោមផ្ទៃដីផ្ទាល់ និងមានចម្ងាយប្រហែល៧៥គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាការតា។ វាគឺជាជម្រៅដ៏រាក់មួយ ដែលអាចមានលទ្ធភាពបង្កការបំផ្លិចបំផ្លាញខ្លាំងបាន ទោះរញ្ជួយដីនេះមានកម្រិតក្រោម៦រ៉ិចទ័រក៏ដោយ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ីគឺជាប្រទេសមួយ ស្ថិតនៅតំបន់គេហៅថា ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៉ីហ្វិក ដែលងាយរងគ្រោះបាតុភូតរញ្ជួយដីនិងបន្ទុះភ្នំភ្លើងញឹកញាប់៕