(ប៉េកាំង)៖ ចាប់ពីសមាជកបក្សកុម្មុយនីស្តចិនលើកទី១៨មក មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលយកចិត្តទុកដាក់ខ្ពស់ដល់ ការងារអភិរក្សដីសើម ហើយចាត់ទុកវាជាជាខ្លឹមសារសំខាន់នៃការកសាង អរិយធម៌អេកូឡូស៊ី ព្រមទាំងបានដាក់ចេញសេចក្តីសម្រេចចិត្តជាច្រើន ដើម្បីជំរុញទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការអភិរក្សដីសើម។ របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានធ្វើការរៀបចំថ្មីចំពោះការកសាងអរិយធម៌អេកូឡូស៊ី ដោយយលើកឡើងថា ស្វែងរកការអភិវឌ្ឍដោយឈរលើមូលដ្ឋាន ដែលមនុស្សជាតិនិងធម្មជាតិរួមរស់ដោយសុខដុមរមនា។

ដីសើមដ៏ស្រស់ស្អាតក្នុងរដូវរងា បក្សីបំលាស់ទីហោះហើរមកដល់ ហើយរូបភាពអេកូឡូស៊ីដ៏ស្រស់ស្អាតបានលាតត្រដាង។ នៅក្នុងដីសើមនៃតំបន់ដីសណ្តទន្លេលឿង សត្វបក្សីបានកើនឡើងពី១៨៧ប្រភេទនៅដើមដំបូង នៃការបង្កើតឡើងតំបន់អភិរក្សធម្មជាតិដល់ ៣៧១ប្រភេទនាពេលបច្ចុប្បន្ន ហើយបានក្លាយជា កន្លែងបង្កាត់ពូជសាកលដ៏សំខាន់ សម្រាប់បក្សី Oriental White Stork និងបក្សី Saunders's Gull។ នៅតំបន់ដីសើមRuoergai ហ្វូងសត្វបក្សីប្រលែងគ្នាលេងនៅក្នុងបឹង កន្លែងនេះបានក្លាយជាស្រុកកំណើតតែមួយគត់ របស់សត្វក្រៀលខ្មៅដែលលូតលាស់ និងបង្កាត់ពូជនៅខ្ពង់រាបលើពិភពលោក។

១០ឆ្នាំកន្លងទៅនេះ ក្រោមការណែនាំគំនិតអរិយធម៌អេកូឡូស៊ីរបស់លោកXi Jinping ប្រទេសចិនបានជំរុញដោយពេញទំហឹង នូវការកសាងអរិយធម៌អេកូឡូស៊ី បង្កើនការអភិរក្សដីសើម កសាងប្រព័ន្ធរបបអភិរក្ស ដាក់ចេញ «ច្បាប់អភិរក្សដីសើម» ស្ថានការណ៍អេកូឡូស៊ីត្រូវកែលម្អជាបន្តបន្ទាប់ ជីវចម្រុះកាន់តែសម្បូរបែបជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ន ប្រទេសចិនកំពុងពន្លឿន កសាងឧទ្យានជាតិបែបដីសើម អនុវត្តគម្រោងអភិរក្សដីសើមនិងគម្រោងអភិរក្សនិងពង្រីកដីដើម ហើយខិតខំសម្រេចគោលដៅរយៈពេលមធ្យម និងវែងក្នុងការអភិរក្សដីសើមនៅក្នុងប្រទេសចិន គឺដល់ឆ្នាំ២០៣០ កសាងជាជំហានដំបូងនូវនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ប្រកបដោយគុណភាពខ្ពស់ខាងការអភិរក្សដីសើម៕

វិទ្យុមិត្តភាពកម្ពុជាចិន