(ប៉េកាំង)៖ កាលពីថ្ងៃទី៣០ ខែវិចិ្ឆកា លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិ ពិនិត្យពិភាក្សាអំពីបញ្ហាប៉ាឡេស្ទីន និងស្ថានការណ៍មជ្ឈិមបូព៌ា ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិ ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន ដោយយុត្តិធម៌និងគ្រប់ជ្រុងជ្រោយ។

លោក Geng Shuang បានថ្លែងថា បញ្ហាប៉ាឡេស្ទីនជាគន្លឹះនៃបញ្ហាមជ្ឈិមបូព៌ា។ ការដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយយុត្តិធម៌ និងគ្រប់ជ្រុងជ្រោយគឺពាក់ព័ន្ធនឹងសន្តិភាពនិងស្ថិរភាព ក្នុងតំបន់និងពាក់ព័ន្ធនឹងយុត្តិធម៌អន្តរជាតិ។ ភាគីចិនសូមលើកទឹកចិត្តឱ្យប៉ាឡេស្ទីន និងអ៊ីស្រាអែលស្វែងរកសន្តិសុខរួម សហគមន៍អន្តរជាតិគួរតែយកចិត្តទុកដាក់ ដោយស្មើគ្នាចំពោះក្តីបារម្ភខាងសន្តិសុខ របស់ភាគីប៉ាឡេស្ទីននិងអ៊ីស្រាអែល ក៏ដូចជាលើកទឹកចិត្តភាគីទាំងពីររកឃើញ ចំណុចឯកភាពគ្នាតាមរយៈកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចសន្តិសុខរួម៕

វិទ្យុមិត្តភាពកម្ពុជាចិន