សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១,០៥២នាក់ នៅថ្ងៃសៅរ៍នេះ

(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ករណីឆ្លងកូវីដ-១៩ ចំនួន ១,០៥២នាក់ថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ២,១៧១,៥៥០នាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានស៉ិនហួ នៅថ្ងៃសៅរ៍ ទីខែធ្នូ ឆ្នាំ២០២២។

យោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងថា ក្នុងចំណោមករណីសរុបខាងលើនេះ មានចំនួន១១៦នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ប៉ុន្តែមិនមានករណីគ្មានការស្លាប់ត្រូវបានគេរាយការណ៍នោះទេនៅថ្ងៃសៅរ៍នេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបមិនផ្លាស់ប្តូរគឺនៅ ១,៧០៥នាក់៕