(ប៉េកាំង)៖ គណៈកម្មការសុខភាពជាតិចិន បានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសចិនដីគោកកាលពីថ្ងៃសៅរ៍បានរកឃើញមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ៤,១៦៨ករណី។ នេះបើយោងតានការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២។

គណៈកម្មាការបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនទៀតថា ក្នុងរយៈពេលដូចគ្នា មានអ្នកជំងឺកូវីដ១៩ សរុបចំនួន ៣,៣៤១នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ បន្ទាប់ពីបានជាសះស្បើយឡើងវិញកាលពីថ្ងៃសៅរ៍។

ក្នុងរបាយការណ៍ដដែល ក៏មានអ្នកស្លាប់ថ្មីចំនួន ២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបមានកើនដល់ ៥,២៣៥ករណីនៅទូទាំងប្រទេស៕