(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៉ី ខណៈអាជ្ញាធរព្រមានប្រជាជនឱ្យស្ថិតនៅឱ្យឆ្ងាយ

២៖​ អតីតទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនជុំវិញករណីមន្រ្តីជលផលម្នាក់ ស្លាប់ក្រោមដៃទាហានកូរ៉េខាងជើង

៣៖ ក្រុម ISIS ប្រកាសថាខ្លួនជាអ្នកនៅពីក្រោយ សកម្មភាពវាយប្រហារស្ថានទូតប៉ាគីស្ថាន នៅអាហ្វហ្កានីស្ថាន ក្នុងសប្តាហ៍នេះ

៤៖ អ៉ីរ៉ង់ប្រហារជីវិតបុរស៤នាក់ ដែលត្រូវបានកាត់ទោសពី បទចូលដៃជាមួយអ៉ីស្រាអែល

៥៖ ប្រធានាធិបតីអ៊ុយក្រែនថា កម្រិតតម្លៃដែលក្រុមលោកខាងលិច កំណត់លើប្រេងរបស់រុស្ស៉ី គឺមិនមានទម្ងន់គ្រប់គ្រាន់នោះទេ

៦៖ ចិនដីគោករាយការណ៍ពីករណីឆ្លងកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ៤,១៦៨ករណី ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ