(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូឡុំប៊ី៖ គ្រោះរអិលបាក់ដី កប់រថយន្ដក្រុងមួយគ្រឿង សម្លាប់មនុស្ស ៣៤នាក់

២៖​ មូស្គូ បាញ់ស្រោចមីស៊ីលលើអ៊ុយក្រែន ក្រោយយន្ដហោះដ្រូនវាយប្រហារលើមូលដ្ឋានទ័ព ក្នុងទឹកដីរុស្ស៉ី

៣៖ អាល្លឺម៉ង់កំណត់ថវិកា ១០.៥ពាន់លានដុល្លារ សម្រាប់ទិញយន្តហោះចម្បាំង F-35 ពីអាមេរិក

៤៖ ប្រទេសចិនសម្តែងការគោរពជាលើកចុងក្រោយ ដើម្បីលាអតីតមេដឹកនាំលោក ជាំង ហ្សេមីន ដែលទទួលមរណភាព កាលពីចុងខែមុន

៥៖ កូរ៉េខាងជើងបាញ់កាំភ្លើងធំបន្ថែមទៀតចូលសមុទ្រ ដើម្បីតវ៉ាប្រឆាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត របស់កូរ៉េខាងត្បូងនិងអាមេរិក

៦៖​យានអវកាសថ្មីរបស់អាមេរិក ហោះចូលកៀកផ្ទៃព្រះចន្ទបំផុត ក្នុងបេសកកម្មធ្វើដំណើរសាកល្បងទៅ-មកឋានព្រះចន្ទ