(ប៉េកាំង)៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានថ្លែងកថាអំពីរបាយការណ៍ស្តីពីអភិវឌ្ឍយោធានិងសន្តិសុខចិនប្រចាំឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក។

លោកបានថ្លែងថា ពេលថ្មីៗកន្លងទៅនេះ ក្រសួងការពារជាតិអាមេរិក បានដាក់ចេញរបាយការណ៍ស្តីពីការអភិវឌ្ឍ សន្តិសុខនិងយោធាចិនប្រចាំឆ្នាំ២០២២ ដែលមួលបង្កាច់គោលនយោបាយការពារជាតិចិន និងយុទ្ធសាស្ត្រយោធាចិន ប៉ានស្មានដោយអត់ហេតុផលចំពោះ ការអភិវឌ្ឍកម្លាំងយោធារបស់ប្រទេសចិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននៅ ក្នុងបញ្ហាកោះតៃវ៉ាន់ នេះគឺកលល្បិចរបស់អាមេរិកដែលតែងតែប្រើប្រាស់សម្រាណ៌ប្រទេសចិនដោយថា «ការគំរាមកំហែងពីយោធារបស់ប្រទេសចិន»។ ភាគីចិនមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ ហើយបានលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅភាគីអាមេរិករួចហើយ។

លោកបន្តថា ប្រទេសចិនប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព អនុវត្តគោលនយោបាយការពារជាតិមានលក្ខណៈការពារជាស្ថាបនិកនិងជាអ្នករួមចំណែក នៃការអភិវឌ្ឍសកលនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិជាប់រហូតមក។ គោលដៅរបស់ប្រទេសចិនក្នុងការការអភិវឌ្ឍកម្លាំងយោធា គឺគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោធន៍ នៃការអភិវឌ្ឍរបស់ជាតិ មិនថាអភិឌ្ឍដល់កម្រិតណា ប្រទេសចិននឹងមិនធ្វើអនុត្តរភាពនិងវាតទីឡើយ។

ជាចុងក្រោយ លោកថ្លែងថា យើងដាស់តឿនភាគីអាមេរិកឲ្យបោះបង់ចោល គំនិតសង្រ្គាមត្រជាក់ កែតម្រូវការយល់ដឹងខុសឆ្គងចំពោះប្រទេសចិន គិតពិចារណាដោយសត្យានិម័ត ចំពោះការកសាងកងទ័ពនិងកិច្ចការពារជាតិរបស់ចិន ឈប់ប្រើពាក្យខុសឆ្គងនិងចេញរបាយការណ៍ពាក់ព័ន្ធ ធ្វើសកម្មភាពជាក់ស្តែង ដើម្បីជំរុញឲ្យទំនាក់ទំនងយោធារវាងប្រទេសទាំងពីរត្រឡប់មកកាន់ប្រក្រតីភាព ដែលមានការអភិវឌ្ឍដោយស្ថិរភាពឡើងវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន