(ប៉េកាំង)៖ ឆ្នាំថ្មីឆ្នាំសកលទើបតែចាប់ផ្តើម លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនដែលទើបតែឡើងតំណែងបានធ្វើដំណើរទស្សនកិច្ចទៅទ្វីបអាហ្វ្រិកតែម្តងនេះ ជាទម្លាប់ការទូតរបស់ ប្រទេសចិនក្នុងរយៈពេល៣៣ឆ្នាំមក ដែលបានបង្ហាញពីការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះបណ្តាប្រទេសអាហ្វ្រិកក្នុងការស្តារឡើង និងអភិវឌ្ឍឡើងវិញ។ ប្រទេសចិនជាមិត្តភក្តិអាចជឿទុកចិត្តបាននិងជាដៃគូដ៏ស្មោះត្រង់របស់ប្រទេសកំពុងអភិវឌ្ឍន៍ជារៀងរហូត។

ប្រទេសចិននិយាយម៉ាត់ណាម៉ាត់ហ្នឹង។ ក្នុងយៈពេល១០ឆ្នាំកន្លងមក ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកបានទទួលសមិទ្ធផល ដែលត្រូវបានពិភពលោកកត់សម្គាល់។ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសជាសាធារណៈដំបូងគេបង្អស់នូវការគាំទ្រសហភាពអាហ្វ្រិកចូលរួមក្រុមប្រទេស G20 ដើម្បីលើកទឹកចិត្តទ្វីបអាហ្វ្រិកឱ្យដើរតួនាទីកាន់តែធំលើឆាកអន្តរជាតិ។ ជានិច្ចកាលប្រទេសចិន បាន និងកំពុងខិតខំជួយទ្វីបអាហ្វ្រិកកាត់បន្ថយសម្ពាធខាងបំណុល ខែសីហា ឆ្នាំ២០២២ ភាគីចិនបានប្រកាសលុបចោលបំណុលប្រាក់កម្ចីឥតការប្រាក់ ចំនួន២៣បំណុល ដែលមានពេលកំណត់នៅឆ្នាំ២០២១ របស់ប្រទេសអាហ្វ្រិកចំនួន១៧ប្រទេស។ រហូតទល់ពេលបច្ចុប្បន្ន ប្រទេសចិនបានចុះកិច្ចព្រមព្រៀង ឬក៏បានឯកភាពគ្នា ជាមួយបណ្តាប្រទេសអាហ្វ្រិកចំនួន ១៩ ប្រទេសស្តីពីការពន្យារពេលសងប្រាក់បំណុលវិញដែលក្លាយជាប្រទេសដែលអនុវត្តការពន្យារពេលបំណុល មានទំហំប្រាក់ច្រើនជាងគេ ក្នុងចំណោម សមាជិកក្រុមប្រទេស G20។

ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុងដែលជាផ្លូវដែកល្បឿនលឿនទីមួយ ក្នុងប្រទេសឥណ្ឌូណេស៊ី និងក្នុងអាស៊ីអាគ្នេយ៍បានសាកបើកដំណើរការ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីអាចធ្វើដំណើរការទាំងស្រុងនៅខែមិថុនា ឆ្នាំ២០២៣ ផ្លូវដែកល្បឿនលឿននេះនឹងឈានដល់កម្រិតទៅមកគ្នាក្នុងក្របខណ្ឌតំបន់។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គម្រោងសំខាន់របស់ ប្រទេសចិនសហការជាមួយបណ្តាប្រទេសជុំវិញសុទ្ធតែទទួលការវិវឌ្ឍចម្រើនទាំងស្រុងក្នុងនោះរួមមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានដាក់ឱ្យដំណើរការ និងការដាក់ដំណើរការទាំងស្រុងនៃចំណតរបស់ផ្លូវដែកល្បឿនលឿនប្រទេសចិន-ឡាវសម្រាប់ការដឹកជញ្ជូនទំនិញជាដើម។

ដូចដែលលោកXi Jinpingប្រធានរដ្ឋចិនបានមានប្រសាសន៍ថា សមទ្ធិផលដ៏ប្រាកដប្រជាទាំងអស់នេះមិនត្រឹមតែមានអំណោយផល ចំពោះប្រជាជននៃប្រទេសពាក់ព័ន្ធតែប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលជាវិជ្ជមានចំពោះតំបន់រហូតដល់ពិភពលោកផងដែរ ដែលបានក្លាយទៅជាឧទាហរណ៍គំរូសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍ បង្រួមសាមគ្គីគ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ឈ្នះ-ឈ្នះ។ ទន្ទឹមនឹងការអនុវត្ត «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន» (ACEP) ឆ្នាំ២០២២ ទំហំការនាំចេញនាំចូលរវាងប្រទេសចិននិងអាស៊ានបានឡើងដល់ ៦.៥២ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១៥ភាគរយបើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំ២០២១ ប្រទេសចិនបន្តរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន។

ការកើនឡើងដោយមានស្ថិរភាពរបស់តំបន់អាស៊ីអាគ្នេយ៍មិនអាចខ្វះកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងប្រទេសចិន និងអាស៊ាន។ ដូចជាប្រសាសន៍របស់លោក Xi Jinpingប្រធានរដ្ឋចិនថ្លែងក្នុងវេទិកាប៉អៅអាស៊ីឆ្នាំ២០២២ថា៖ យើងត្រូវពង្រឹងតំណែងស្នូលរបស់អាស៊ានក្នុងតំបន់ រួមគ្នាបង្កើតមហាគ្រួសារទ្វីបអាស៊ីដែលមានសមាគ្គីភាពនិងវឌ្ឍនភាព។

ឆ្នាំ២០២២ បានកន្លងផុតទៅក្នុងនាមជាសមាជិកដ៏រឹងមាំក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ប្រទេសចិនរាប់អានដោយសមភាព និងជួយយកអាហារគ្នាយ៉ាងស្មោះត្រង់ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ សម្លឹងទៅអនាគត ប្រទេសចិននឹងបន្តបង្កើនសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើកិច្ចការល្អៗ និ ពិតប្រាកដ កាន់តែច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕