(ប៉េកាំង)៖ នាយកដ្ឋានផលិតផលវេជ្ជសាស្ត្រជាតិចិនបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសចិនបានអនុម័តថ្នាំលេបដែលផលិតក្នុងស្រុកចំនួនពីរប្រភេទផ្សេងទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានរោគសញ្ញាស្រាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា​ ឆ្នាំ២០២៣។

នាយកដ្ឋាននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្នាំដែលប្រើសម្រាប់ព្យាបាលអ្នកជំងឺពេញវ័យ ដែលមានរោគសញ្ញាកម្រិតស្រាលទៅមធ្យមនេះ ត្រូវបានបង្កើតឡើងដោយក្រុមឱសថ Simcere​ និង Shanghai Junshi Biosciences Co Ltd។

គួរបញ្ជាក់ថា ប្រទេសចិនបានបោះបង់ចោលគោលនយោបាយ «សូន្យកូវីដ» ដ៏តឹងរឹងរបស់ខ្លួនកាលពីដើមខែធ្នូកន្លងទៅ បន្ទាប់ពីមានការតវ៉ាប្រឆាំង។ ការបន្ធូរបន្ថយនេះអនុញ្ញាតឱ្យមនុស្សម្នាធ្វើដំណើរ ហើយវីរុសបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ដោយបង្កើនតម្រូវការថ្នាំសម្រាប់ព្យាបាលអ្នកជំងឺ៕