(ប៉េកាំង)៖ ឆ្នាំនេះ ប្រទេសចិននឹងជំរុញដោយគ្រប់ជ្រុងជ្រោយនូវដំណាក់កាលទី៤ នៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ ក្នុងនោះបូករួមទាំងបេសកកម្មហោះហើរនៃយានអវកាសស្ទង់ រុករកភពព្រះចន្ទឈ្មោះ ChangE-6 ChangE-7 និង ChangE-8។ លោក Wu Weiren អគ្គវិស្វករនៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ នៃប្រទេសចិនបានលើកឡើងថា យានអវកាស ChangE-6 នឹងប្រមូលយកសំណាកកាន់តែច្រើនពីប៉ែកខាងក្រោយនៃភពព្រះចន្ទ ដើម្បីខំប្រឹងសម្រេចបាននូវគោលដៅ នៃការប្រមូលសំណាកទម្ងន់២គីឡូក្រាម។

យានអវកាស ChangE-7 នឹងចុះចតនៅប៉ូលខាងត្បូងនៃភពព្រះចន្ទដែលមានភារកិច្ចសំខាន់ គឺធ្វើការស្ទង់រុករកក្នុងដំណើរហោះហើរ ដើម្បីរកឱ្យឃើញប្រភពទឹក។ យានអវកាស ChangE-8 នឹងត្រូវបាញ់បង្ហោះនៅមុននិងក្រោយឆ្នាំ២០២៨ យានអវកាស ChangE-7 និង ChangE-8 នឹងបង្កើតជារចនាសម្ព័ន្ធមូលដ្ឋាននៃស្ថានីយសិក្សា ស្រាវជ្រាវវិទ្យាសាស្រ្តនៅប៉ូលខាងត្បូងនៃភពព្រះចន្ទ៕

វិទ្យុមិត្តភាពកម្ពុជាចិន