(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ ភ្នែកសម្លឹងទៅចិន, លោក ចូ បៃដិន និងសម្ព័ន្ធមិត្តបញ្ចេញផែនការលក់នាវាមុជទឹកនុយក្លេអ៊ែរ សម្រាប់អូស្ត្រាលី

 

២៖ ហ្វីលីពីន និងសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នា ខណៈបារម្ភពីចិន

 

៣៖ WSJ: ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងបើកកិច្ចពិភាក្សាជាមួយលោក ហ្សេលេនស្គី ក្រោយជួបលោក ពូទីន

 

៤៖ រុស្ស៉ី និងអ៊ុយក្រែន កំពុងប្រយុទ្ធដណ្តើមទីក្រុង Bakhmut ខណៈតុលាការ ICC ស្វែងរកដីកាចាប់ខ្លួនឧក្រិដ្ឋជនសង្រ្គាម

 

៥៖ ចិនប្រកាសចាប់ផ្តើមចេញទិដ្ឋាការគ្រប់ប្រភេទ សម្រាប់អ្នកដំណើរបរទេសឡើងវិញ គិតចាប់តាំងពីឆ្នាំ២០២០មក

 

៦៖ ចិនរិះគន់សម្ព័ន្ធភាព AUKUS រវាងអាមេរិក-អង់គ្លេស-អូស្រ្តាលី ក្រោយទើបប្រកាសព័ត៌មានលម្អិត ទាក់ទងការទិញនាវាមុជទឹកនុយក្លេអ៊ែរ