(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិក៖ ខ្មាន់កាំភ្លើងម្នាក់ បាញ់សម្លាប់មនុស្ស ៦នាក់ នៅឯសាលាបឋម ក្នុងទីក្រុង Nashville

២៖ Amnesty International: សង្រ្គាមនៅអ៊ុយក្រែន បង្ហាញពី «ស្ដង់ដារ២» របស់លោកខាងលិច ចំពោះសិទ្ធិមនុស្ស

៣៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ ពន្យារពេលផែនការរុះរើប្រព័ន្ធតុលាការ បន្ទាប់ពីមានបាតុកម្មតវ៉ាយ៉ាងខ្លាំងក្លា

៤៖ ហុងគ្រី ផ្តល់សច្ចាប័នដល់ហ្វាំងឡង់ ក្នុងការចូលជាសមាជិកអង្គការ NATO

៥៖ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទទូចឱ្យបរទេសគាំទ្រផែនការរបស់ខ្លួន ដើម្បីត្រឡប់ទៅរកប្រជាធិបតេយ្យវិញ

៦៖ ក្រុមប្រឹក្សាសន្តិសុខ UN ទាត់ចោលការទាមទាររបស់រុស្ស៉ី ឱ្យមានការស៉ើបអង្កេតករណីផ្ទុះបំពង់ឧស្ម័ន Nord Stream