(ប៉េកាំង)៖ នៅតំបន់ឆ្នេរសមុទ្រខាងត្បូង ពេលវេលាBoaoបានចាប់ដំណើរការម្តងទៀត។ ឆ្នាំ២០១៣មក លោក Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា Boao សម្រាប់អាស៊ីជា៥ដង ហើយថ្លែងសុន្ទរកថាគន្លឹះ។ មិនថា ទៅកន្លែងផ្ទាល់ឬអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ សុន្ទរកថារបស់លោក XiJinping សុទ្ធតែផ្តោតសំខាន់ទៅលើអនាគត។

សុន្ទរកថាគន្លឹះចំនួន៥ដងបានអធិប្បាយ ពីមាគ៌ាអភិវឌ្ឍរបស់ប្រទេសចិន ហើយរួមចំណែកជាប្រាជ្ញាចិន ផែនការចិនដល់ការកសាងសហគមន៍ រួមវាសនាតែមួយរបស់មនុស្សជាតិ រួមគ្នាបង្កើតអនាគតកាន់តែល្អបវរ របស់អាស៊ីនិងពិភពលោក។
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ២០២២ ក្រោមចំណងជើងថា «ពួតដៃគ្នាគ្នាឆ្លើយតបនឹងបញ្ហាប្រឈម ធ្វើកិច្ចសហប្រតិបត្តិការនិងកសាងអនាគត» លោកXi Jinping បានលើកឡើងថា ប្រទេសនានាលើពិភពលោកបាននិងកំពុង ជិះលើនាវាយក្សមួយគ្រឿងដែលរួមវាសនាតែមួយ ប្រសិនបើចង់ឆ្លងកាត់សមុទ្រដែលមានព្យុះរលកបោកបក់ និងឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ចំាបាច់ត្រូវរួមសុខទុក្ខជាមួយគ្នា រាល់ទង្វើដែលប៉ុនប៉ងបោះបង់នរណាឱ្យធ្លាក់ទៅក្នុងសមុទ្រ យើងមិនអាចទទួលយកបានឡើយ។

នៅក្នុងសុន្ទរកថាគន្លឹះប្រចាំឆ្នាំ២០២២ ក្រោមចំណងជើងថា «រួមគ្នាពុះពារឧបសគ្គ វាសនានិងរួមគ្នាកសាងអនាគត» លោកXi Jinpingបានលើកឡើងថា “ខ្សែក្រវាត់និងផ្លូវ”ជាវិថីដ៏ភ្លឺស្វាងដែលអ្នកទាំងអស់ពួតដៃគ្នាឆ្ពោះទៅមុខ មិនមែនជាផ្លូវឯកជនរបស់ភាគីណាមួយទេ។ប្រទេសដែលចាប់អារម្មណ៍ទាំងអស់អាចចូលរួមបានចូលរួមជាមួយគ្នា ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ទទួលបានផលប្រយោជន៍រួមគ្នា។អ្វីដែលការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ស្វែងរកគឺការអភិវឌ្ឍ អ្វីដែលស្វែងរកគឺ ឈ្នះ-ឈ្នះ អ្វីដែលបន្តវេនគឺក្តីសង្ឃឹម៕

វិទ្យុមិត្តភាពកម្ពុជាចិន