(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងប្រឈមនូវការដោះស្រាយបញ្ហាពិតានបំណុល។ ប្រសិនប;បញ្ហានោះ មិនអាចដោះស្រាយគ្នារវាងគ្នាបានទេ ដំណើរការរដ្ឋាភិបាលសហព័ន្ធ ក៏ដូចជាដំណើរការ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងត្រូវជាប់គាំងជាមិនខានឡើយ។

សេតវិមាន និងសមាជិកគណបក្សសាធារណរដ្ឋនៅនៅក្នុងសភា កំពុងប្រឈមមុខលើការ ដោះស្រាយនូវបញ្ហាថា តើសេតវិមានដែលជាអ្នកគ្រប់គ្រងរដ្ឋាភិបាលអាមេរិកនោះ នឹងអាច អាចខ្ចីប្រាក់បានប៉ុន្មាន?

ប្រធានាធិបតីអាមេរិក លោក Joe Biden បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោង ទុកទៅកាន់ប្រទេសអូស្ត្រាលី និង Papua New Guinea ដោយសារតែការត្រូវជជែកគ្នាលើ​ការពិភាក្សាលើបញ្ហាពិតានបំណុលនេះ ខណៈដែលសហរដ្ឋអាមេរិកនឹងអាចប្រឈមនឹងការ ដួលរលំដ៏ធំមួយប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចនៅត្រឹមថ្ងៃទី១ខែមិ ថុនាឆ្នាំ២០២៣នេះទេ។

ការសម្រេចចិត្តបោះបង់ចោលដំណើរចេញក្រៅប្រទេសរបស់ លោក ចូ បៃដិន នេះ គឺនៅ បន្ទាប់ពីការព្រមាននូវ "ព្យុះសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក" ពីលោកស្រីរដ្ឋ មន្ត្រីរតនាគារអាមេរិក Janet Yellen និងពីកិច្ចប្រជុំមួយផ្សេងទៀត ជាមួយសមភាគីនៃគណ បក្សសាធារណៈរដ្ឋ ដើម្បីស្វែងរកកិច្ចព្រមព្រៀងលើពិដានបំណុលរបស់សហរដ្ឋអាមេរិក។ បញ្ហានេះជាបញ្ហាសំខាន់បំផុត ពីព្រោះបើគ្មានការបង្កើនកម្រិតបំណុលទេ រដ្ឋាភិបាលអាមេ រិកនឹងមិនអាចស៊ីញ៉េលើវិក្កយបត្ររបស់ខ្លួន ដែលនឹងក្លាយជាវិបត្តិលើកដំបូងរបស់ប្រវត្តិ សាស្ត្រនិងអាចបង្កផលវិបាកធ្ងន់ធ្ងរ។ បើសិនជាមានបញ្ហានោះកើតឡើងមែន អ្នកធ្វើការក្នុង សហព័ន្ធនឹងត្រូវផ្អាកការងារ ទីផ្សារភាគហ៊ុនរបស់ពិភបលោកនឹងត្រូវដួលរលំ និងសេដ្ឋកិច្ច អាមេរិកនឹងអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចជាមិនខានឡើយ។

តើពិតានបំណុលគឺជាអ្វី?
ពិតានបំណុល Debt Ceiling គឺជាទំហំកំណត់លើចំនួនប្រាក់ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចខ្ចីបានដើម្បីបង់ថ្លៃសេវានានា ដូចជាសេវាសន្តិសុខសង្គម សេវាសុខាភិបាល និងសេវា យោធាជាដើម។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងយកប្រាក់ចំណូលបានមកពីពន្ធ និងពីចរន្តផ្សេងៗទៀត ដូចជា ពន្ធគយជាដើម ប៉ុន្តែការចំណាយក្នុងទីបំផុតនោះ ស្រាប់តែការចំណាយនោះ មានច្រើនជាង អ្វីដែលទទួលបានជាប្រាក់ចំណូល។ ប្រការនេះហើយ បានធ្វើឱ្យរដ្ឋាភិបាលអាមេរិក ជួបប្រទះនូវកត្តា ឱនភាពដែលមានចាប់ពី ៤០០ពាន់លានដុល្លាររហូតដល់៣ទ្រីលានក្នុងមួយឆ្នាំៗ ក្នុង រយៈ ពេលទសវត្សចុងក្រោយនេះ។

ឱនភាព​ដែល​បាន​បន្សល់​ទុក​នៅ​ចុង​ឆ្នាំ​នេះ ទីបំផុតបានធ្វើឱ្យ សហរដ្ឋអាមេរិកប្រឈមនឹងបំណុលវណ្ឌក។ ដូច្នេះដើម្បីអាចខ្ចីប្រាក់បាន ក្រសួងរតនា គារសហរដ្ឋអាមេរិក បានចេញនូវមូលទានបត្រ Securities ដែលជា Cheque តម្រូវនូវការសង មកវិញនូវការប្រាក់។ ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយកាន់តែច្រើនទៅៗ ហើយវាហួសនឹងកម្រិតដែលតម្រូវកំណត់របស់វានោះ ក្រសួងរតនាគារ នឹងមិនអាចចេញនូវមូល ទានបត្រទាំងនោះបន្ថែមទៀតបានទេ ហើយដោយសំខាន់នោះ គឺបញ្ឈប់លំហូរលុយសំខាន់ៗ ទៅក្នុងរដ្ឋាភិបាលសហព័ន្ធ។

ស្ថាប័នសភាតំណាងរាស្ត្រអាមេរិក គឺជាស្ថាប័នដែលទទួលបន្ទុកនូវដែលកំណត់បំណុល ដែលបច្ចុប្បន្នមានចំនួន៣១.៤ទ្រីលានដុល្លារទៅហើយ។ ពិដានបំណុលនេះបានកើនជាង ៧៨ដងគិតចាប់តាំងពីឆ្នាំ១៩៦០នោះមក។ ពេលខ្លះ បញ្ហាពិដានបំណុលត្រូវគេឃើញថា បានផ្អាកដំណើការរដ្ឋាភិបាលមួយរយៈពេលខ្លី ហើយបន្ទាប់មកក៏បានស្ដារឡើងវិញ ក្នុង កម្រិតចំណាយឱ្យខ្ពស់ជាង ដែលជាការបង្កើនឡើងថែមទៀតវិញនូវកម្រិតពិតានបំណុល។

តើមានអ្វីកើតឡើងប្រសិនបើសហរដ្ឋអាមេរិកមិនអាចបំពេញកិច្ចការបានដោយប្រក្រតី?
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Janet Yellen បានសរសេរនៅក្នុងលិខិតមួយ ទៅកាន់សភាកាលពីខែមករាថា "ការខកខានក្នុងការបំពេញកាតព្វកិច្ចរបស់រដ្ឋាភិបាល នឹង បង្កឱ្យមានគ្រោះថ្នាក់មិនអាចកែតម្រូវបាន ចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងចំពោះ ជីវភាពរស់នៅរបស់ប្រជាជនអាមេរិកាំងទាំងអស់ និងក៏ចំពោះស្ថិរភាពហិរញ្ញវត្ថុពិភពលោក" ផងដែរ។
បើសិនជាមានបញ្ហានោះមែន វិនិយោគិន នឹងត្រូវបាត់បង់ជំនឿលើប្រាក់ដុល្លារអាមេរិក ដែល នឹងបណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងឆាប់រហ័ស ការកាត់បន្ថយការងារ នឹងអាចកើតមាន យ៉ាងលឿន ហើយរដ្ឋាភិបាលសហព័ន្ធអាមេរិក នឹងមិនមានមធ្យោបាយដើម្បីបន្តសេវាកម្ម របស់ខ្លួនទាំងអស់នោះបានឡើយ។ នៅជាមួយគ្នានោះទៀត អត្រាប្រាក់កម្ចីទិញផ្ទះ នឹងអាចកើនឡើង និងធ្វើឱ្យដូលរលំទីផ្សារលំនៅដ្ឋាន។

ហេតុអ្វី​បាន​ជា​បំណុល​អាមេរិកកើនឡើង​ខ្ពស់​?
បំណុលរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅពេលដែលរដ្ឋាភិបាលចំណាយប្រាក់កាន់តែច្រើន ខណៈការរកប្រាក់ចំណូលមានកម្រិតទាបជាង។ បំណុលបានចាប់ផ្តើមកើន ឡើងនៅ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីការកាត់បន្ថយពន្ធដ៏ធំក្នុងអតីតជំនាន់លោកប្រធា នាធិបតី Ronald Reagan ។ បើ​គ្មាន​ប្រាក់ចំណូល​ពន្ធ​ច្រើន​ទេ រដ្ឋាភិបាល​ នឹងត្រូវ​ខ្ចី​ប្រាក់​បន្ថែម​ទៀត​ដើម្បីធ្វើការ​ចំណាយ។

ក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ការបញ្ចប់នៃសង្រ្គាមត្រជាក់បានអនុញ្ញាតឱ្យរដ្ឋាភិបាលអា មេរិកកាត់បន្ថយការចំណាយលើវិស័យការពារជាតិ ហើយសេដ្ឋកិច្ចដែលរីកចម្រើននាពេលនោះ បាននាំឱ្យប្រាក់ចំណូលពន្ធបានកើនឡើង។ ប៉ុន្តែបន្ទាប់មកនៅដើមទសវត្សរ៍ឆ្នាំ២០០០ ទីផ្សារ Dotcom Bubble បានផ្ទុះឡើង ដែលនាំទៅរកវិបត្តិសេដ្ឋកិច្ច។ អតីតប្រធានាធិបតីអាមេរិក លោក George W Bush បានកាត់បន្ថយពន្ធពីរដងគឺក្នុងឆ្នាំ២០០១ និងឆ្នាំ២០០៣ ហើយបន្ទាប់មក យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន បានបង្កើនការចំណាយច្រើនរហូតដល់ជិត៦ទ្រីលានលានដុល្លារ ក្នុងអំឡុងពេលនៃសង្រ្គាម។

ក្រោយមកទៀតនៅពេលដែលវិបត្តិសេដ្ឋកិច្ចដ៏ធំឆ្នាំ 2008 បានចាប់ផ្តើម, រដ្ឋាភិបាលអាមេរិក ត្រូវបង្កើនការចំណាយដើម្បីជួយធានាលើដំណើការធនាគារនានា និងបង្កើនកិច្ចការសេវាសង្គម ខណៈដែលអត្រាគ្មានការងារធ្វើបានកើនឡើងដល់១០%។ ក្រោយមកនៅក្នុងឆ្នាំ ២០១៧ នៅពេលដែលអត្រាគ្មានការងារធ្វើបានត្រលប់ទៅកម្រិតមុនវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន ការកាត់បន្ថយពន្ធដ៏ធំមួយ ត្រូវបានអនុម័តក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Donald Trump ។ បំណុល​បាន​កើន​ឡើង ៧.៨ ទ្រីលាន​ដុល្លារ​ ខណៈ​ពេលដែលលោក ដូណាល់ ត្រាំ បានកាន់​តំណែង។ បន្ទាប់ពីនោះមកស្ថានការណ៍ផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ បានកើតឡើង។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុម័តនូវវិក័យប័ត្រជំរុញទឹកចិត្តពលរដ្ឋជាបន្តបន្ទាប់ ដើម្បីទូទាត់ផលប៉ះពាល់ដ៏អាក្រក់បំផុតនៃជំងឺរាតត្បាតនោះ ដែលនៅទីបំផុតមាន ចំនួនសរុប៥ទ្រីលានដុល្លារ។

ហេតុអ្វីបានជាសភាមិនតម្លើងពិតានបំណុល?
នៅថ្ងៃទី២៦ ខែមេសា គណបក្សសាធារណរដ្ឋបានអនុម័តវិក័យប័ត្រមួយនៅក្នុងសភាតំណាងរាស្ត្រ ដែលតម្លើងពិដានបំណុលចំនួន១.៥ទ្រីលានដុល្លារ ប៉ុន្តែបានកំណត់ចំនួន ៤.៨ ទី្រលានដុល្លារក្នុងការកាត់បន្ថយការចំណាយក្នុងរយៈពេលមួយទសវត្សរ៍។ ដោយ​ទទួល​បាន​ការកំណត់នោះហើយ គណបក្ស​ប្រជាធិបតេយ្យ​បាន​បដិសេធ​ក្នុង​ការ​ចរចា​កាត់​បន្ថយ​ការ​ចំណាយ​លើ​ពិតាន​បំណុល។ សមាជិកសភា បានតវ៉ាថា គណបក្សសាធារណរដ្ឋគួរតែ លើកឡើងនូវការកាត់បន្ថយប្រាក់ចំណាយនោះក្នុងការចរចាបញ្ហាថវិកា។

នៅពេលនេះ ដោយសារតែភាគីទាំងសងខាងមិនមានការផ្លាស់ប្តូរនូវជំហរសម្បទានដាក់ គ្នាទៅវិញទៅមក ការជាប់គាំងបន្តត្រូវគេរំពឹងថាអាចនាំសេដ្ឋកិច្ចអាមេរិកកាន់ខិតទៅជិត គ្រោះមហន្តរាយ។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃពុធលោក ចូ បៃដិន បានថ្លែងបង្ហាញនូវទំនុកចិត្តថា នឹង​អាចមានកិច្ចព្រមព្រៀងគ្នាឆាប់ៗខាងមុខនេះ​ជាមួយនឹង​មេដឹកនាំមកពីគណបក្សសាធារណរដ្ឋ​ ដើម្បីបញ្ចៀស​វិបត្តិបំណុល ដែលអាចបង្ក​មហន្តរាយធ្ងន់ធ្ងរ​ ។

លោក ចូ បៃដិន និង​អ្នកដឹកនាំក្នុងសភា Congress ក៏ដូចជាប្រធានសភាតំណាង​រាស្ត្រ លោក Kevin McCarthy បានជួបទល់មុខគ្នាពីរលើកមកហើយ ដើម្បីព្យាយាម​ធ្វើយ៉ាងណា​ឈានដល់​កិច្ចព្រមព្រៀង​គ្នាមួយ ដើម្បីដំឡើង​ពិតានកម្ចី​របស់សហរដ្ឋអាមេរិក និងដើម្បី​អនុញ្ញាតឲ្យសហរដ្ឋអាមេរិកអាច​ទូទាត់​បំណុលចាស់របស់ខ្លួនដែលកំពុងជំពាក់។
រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិកលោកស្រី Janet Yellen បានព្រមានក្នុងពេលនេះដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនអាចបំពេញការងាររបស់ខ្លួនបានឡើយចាប់ពីដើមខែមិថុនា នោះទៅ ដោយសារតែបញ្ហាបំណុលនេះគ្រាដែលការិយាល័យថវិកា​សភាខុនតំណាងរាស្ត្របានព្យាករណ៍ថា នឹង​ចាប់ផ្ដើម​កើតមាននៅថ្ងៃទី១៥ មិថុនា ។

លោក ចូ បៃដិន មុនដំណើររបស់លោកចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុនកាល ពីថ្ងៃពុធទី១៧ឧសភា បានថ្លែងបញ្ជាក់ថា មុនពេលដែលលោកបានចាកចេញទៅនេះ លោកនឹងសូមនិ យាយខ្លះពាក់ព័ន្ធនឹងការជជែកគ្នាលើបញ្ហាពិតានបំណុលនេះជាមួយបណ្តាអ្នកដឹកនាំក្នុងរដ្ឋសភា។ លោកបានថ្លែងថា លោកនឹងមេដឹកនាំទាំង៤ក្នុងរដ្ឋសភា មានការជួបពិភាក្សាគ្នា បានផ្លែផ្កាកាលពីម្សិលមិញ ដោយម្នាក់ៗបាននិយាយអំពីអ្វីដែលសហរដ្ឋអាមេរិកនឹងប្រឈម។
លោកបានថ្លែងបញ្ជាក់នូវទំនុកចិត្តថានឹងមានការយល់ស្របគ្នាលើបញ្ហាថវិកានេះ។ លោកបានថ្លែងថាសហរដ្ឋអាមេរិកនឹងមិនដូលរលំនោះទេ និងលោកសង្ឃឹមថានឹង មនកិច្ច ព្រមព្រៀងជាមួយគ្នាមួយនៅពេលដែលលោកនឹងវិលត្រឡប់មកវិញ និងលោកសន្យាព្យា យាមកាត់បន្ថយការធ្វើដំណើរចេញទៅក្រៅប្រទេសនេះឱ្យបានខ្លី ដើម្បីប្រញាប់ឱ្យមានចរចា យល់ស្របចុងក្រោយ និងដើម្បីការមានលទ្ធភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងបាន ជាមួយមេដឹកនាំភាគច្រើនក្នុងរដ្ឋសភា។ លោកបានថ្លែងបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមែនជាប្រ ទេសដែលជំពាក់បំណុលនោះទេ គឺសហរដ្ឋអាមេរិកនឹងចេញប្រាក់សងទៅវិញ និងលោកថា សហរដ្ឋអាមេរិកមិនដួលរលំលើបញ្ហាពិតានបំណុលនោះឡើយ។

ប្រធានសភាតំណាង​រាស្ត្រលោក Kevin McCarthy បានថ្លែងបញ្ជាក់ចុងក្រោយទៀតថា ពេល វេលាកាន់តែសល់ពេលខ្លីណាស់ ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមថា នឹងអាចមានកិច្ចសហការ​គ្នាដើម្បីឈានទៅរកកិច្ចព្រមព្រៀង​ដោះស្រាយលើបញ្ហាដំឡើង​កម្រិតពិតានបំណុលនោះ៕