(ក្រុងឆុងឈីង)៖ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងពិធីបើកវេទិកាស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សម្រាប់អន្តរទំនាក់ទំនងអភិវឌ្ឍដីគោកនិងច្រកសមុទ្រ ដែលបានប្រព្រឹត្តទៅនៅក្រុងឆុងឈីង ក្រោមការរៀបចំដោយសមាគមបញ្ញាញាណជាន់ខ្ពស់ផ្លូវសូត្រ សហការជាមួយមជ្ឈមណ្ឌលចិនសម្រាប់ការសិក្សាពីពិភពលោក ទើបរដ្ឋបាលទីក្រុង Chongqing ប្រទេសចិនបានផ្តួចផ្តើមឱ្យរដ្ឋបាលស្រុក Pengshui រួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌលសិក្សាចិននៃកាហ្សាក់ស្ថាន Vijana Think Tank នៃប្រទេសតង់ហ្សានី មជ្ឈមណ្ឌលសិក្សាចិន នៃសាកលវិទ្យាល័យជាតិឡាវ និងសមាគមធនាគារខួរក្បាលស៊ាមរបស់ប្រទេសថៃ បានចុះហត្ថលេខារួមគ្នាក្នុងការបោះជំហាន ទៅពង្រីករង្វង់នៃការសិក្សាស្រាវជ្រាវពីគុណតម្លៃនៃស្មារតីផ្លូវសូត្រ ដើម្បីរួមគ្នាលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជនតាមរយៈសកម្មភាពផ្លាស់ប្តូរនិងការរៀនសូត្រគ្នាទៅវិញទៅមក។

ភាគីទាំង៧ប្រទេសរួមមាន ចិន កម្ពុជា កាហ្សាក់ស្ថាន តង់ហ្សានី ឡាវ និងថៃបានរួមគ្នាក្នុងការចែករំលែកពុទ្ធិនិងបទពិសោធន៍ រួមទាំងធ្វើជាម្ចាស់ផ្ទះវិលជុំនៃជំនួបវិទ្យាសាស្ត្រជាប្រចាំឆ្នាំ ដើម្បីបង្កើនស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងរង្វង់នៃអ្នកសិក្សាស្រាវជ្រាវផង និងជំរុញកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិដែលជាទស្សនវិជ្ជារបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣កន្លងមក៕

វិទ្យុមិត្តភាពកម្ពុជាចិន