(ប៉េកាំង)៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៥១ តំបន់ Xi zang ត្រូវបានរំដោះដោយសន្តិវិធី តំបន់ខ្ពង់រាបព្រិលមួយនេះបានបើកទំព័រថ្មីមួយ។ ជីវភាពរស់នៅដ៏ល្អបវរនៅភូមិ Gala ជារូបភាពដ៏ខ្លីមួយដែលបង្ហាញពីសមិទ្ធផល ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចាប់តាំងពីតំបន់ Xizang ត្រូវបានរំដោះដោយសន្តិវិធីជាង ៧០ឆ្នាំកន្លងមកនេះ។នៅកន្លែងដែលផ្កាប៉េសរីកស្គុះស្គាយ ផ្កាដែលជនជាតិសាមគ្គីគ្នានិងវិវឌ្ឍរីកចម្រើនក៏កំពុងរីកស្រស់បំព្រងដែរ។

តើជីវភាពរស់នៅនៅភូមិ Gala គឺយ៉ាងម៉េច? អ្នកភូមិបានកសាង “ភូមិផ្កាប៉េសលេខ១”នៅតំបន់ Xizang តាមរយៈការខិតខំប្រឹងប្រែងយ៉ាងណា? កម្មវិធី រឿងរ៉ាវដែលលោក Xi Jinping រៀបរាប់ នឹងប្រាប់លោកអ្នកពីដំណើររឿងរ៉ាវនេះ។ នៅតំបន់Xizangចាស់ កសិទាសករធ្លាប់មានជីវភាពរស់នៅ ដែលគ្មានអាហារហូបចុកនិងសម្លៀកបំពាក់គ្រប់គ្រាន់។ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៥១ «កិច្ចព្រមព្រៀងអំពីវិធីរំដោះតំបន់ Xizang ដោយសន្តិវិធីរវាងរដ្ឋាភិបាលប្រជាជនមជ្ឈិមចិន និងរដ្ឋបាលXizang»បានចុះហត្ថលេខា ដែលបានប្រកាសពីការរំដោះតំបន់ Xizang ដោយសន្តិវិធី ប្រវត្តិសាស្ត្រនៅតំបន់ Xizang បានបើកទំព័រថ្មីមួយ។ ក្រោយពីមានជីវភាពថ្មី ភូមិ Gala បានមានស្មារតីតស៊ូថ្មី ដោយសារការខ្វះខាតដីដាំដុះនិងវាលស្មៅ អ្នកភូមិភាគច្រើនប្រកបរបរ ចិញ្ចឹមជីវិតដោយកាប់ឈើ។ ទន្ទឹមនឹងការពន្លឿនកំណែទម្រង់រដ្ឋបាលព្រៃឈើ ការកាប់ឈើត្រូវបានហាមឃាត់ ភូមិG alaបានចាប់ផ្តើមរៀបចំអ្នកភូមិឱ្យរួមគ្នាដាំដើមប៉េសជាង ១២០០ដើមនៅក្នុងភូមិ អ្នកភូមិក៏បានផ្លាស់ប្ដូរពីការកាប់ព្រៃឈើ ទៅជាការអភិរក្សព្រៃឈើ។

ដើមប៉េសបានរស់ឡើងវិញបន្តិចម្តងៗ ពេលផ្កាប៉េសរីកស្គុះស្គាយ មានមនុស្សជាច្រើនបានទៅដើរកម្សាន្ត ហើយអ្នកភូមិបានមើលឃើញពីតម្លៃ នៃការប្រើប្រាស់ផ្កាប៉េ សម្រាប់វិស័យទេសចរណ៍។ ក្រោមជំនួយរបស់កម្មាភិបាលជួយតំបន់ Xizang ភូមិGalaបានបង្កើតម៉ាកយីហោ “ភូមិផ្កាប៉េស”។ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទឹក ភ្លើងនិងផ្លូវនៅភូមិGalaត្រូវបានកែលម្អជាបន្តបន្ទាប់។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រៅពីការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ភូមិ Gala បានបង្កើតជាចម្ការដើរកម្សាន្តនិងបេះផ្លែឈើ ក៏បង្កើតក្រុមដឹកជញ្ជូនដោយកសិករនិងអ្នកគង្វាល។ វិធីបន្ថែមប្រាក់ចំណូលរបស់អ្នកភូមិកាន់តែច្រើនឡើងៗ ជីវភាពរស់នៅក៏កាន់តែមានក្តីសង្ឃឹម។ ផ្កាប៉េសនីមួយៗដែលកំពុងរីកស្គុះស្គាយបានត្រួសត្រាយ “ផ្លូវបង្កើតទ្រព្យ”នៅក្នុងភូមិGala ភូមិ Gala ក៏បានក្លាយទៅជាគំរូនៃការស្តារអភិវឌ្ឍជនបទតាមរយៈអេកូឡូស៊ីនៅតំបន់ខ្ពង់រាប។

យុគសម័យថ្មីជាអំឡុងពេលក្នុងប្រវត្តិសាស្ត្រតំបន់ Xizang ដែលមានការអភិវឌ្ឍដ៏ល្អបំផុត ការប្រែប្រួលខ្លាំងបំផុត និងប្រជាជនទទួលបានផលប្រយោជន៍បំផុត។ បច្ចុប្បន្ន តំបន់ Xizang បានដើរក្នុងដំណើរថ្មីនៃការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ អនាគតនៅតំបន់Xizang មុខជានឹងកាន់តែមានភាពល្អបវរជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន